ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជំរុញ​ដល់​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការជួញដូរ​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជំរុញ​ដល់​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការជួញដូរ​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​ជំរុញ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តសៀមរាប ត្រូវ​បង្ក្រាប​រាល់​ល្បែងស៉ីសង​គ្រប់​ប្រភេទ ជាពិសេស​ការជួញដូរ​គ្រឿងញៀន និង​ត្រូវ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្រទាប់​យុវវ័យ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​ឃាតករ​បំបាំង​មុខ​ដ៏​សាហាវ​បំផុត​។​
​ការជំរុញ​បែបនេះ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​ការគ្រប់គ្រង​ដើម្បី​ឆ្លើយតប​នៃ​វិបត្តិ បញ្ហា​ប្រឈម​នានា​ប្រកប​ដោយ​សុខភាព ដើម្បី​ស្ដារ​ផលប៉ះពាល់​នានា របស់​ប្រជាពលរដ្ឋ​ដែល​បណ្ដាលមកពី​ជម្ងឺ​កូវី​ដ​១៩ គ្រោះទឹកជំនន់ និង​វិបត្តិ​នានា​ជា​សកល ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ក្នុង​អត្រា​កំណើន ៧.២% នៅ​ឆ្នាំ​២០២២​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា នៅក្នុង​ឆ្នាំ​២០២២ កម្ពុជា​ក៏​សម្រេច​បាន​ការរៀបចំ​កា​រ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ប្រកប​ដោយ​លក្ខណៈ សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់ និង​បទបញ្ជា ពី​ការបោះឆ្នោត ព្រមទាំង​រក្សា​ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព សម្រាប់​ការបោះឆ្នោត​យ៉ាង​ល្អប្រសើរ​។ លើសពីនេះទៅទៀត ប្រទេស​យើង​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន ដែល​បាន​សម្រេច​ដោយ​ជោគជ័យ និង​ជា​ប្រវត្តិសាស្ត្រ នៃ​ការរៀបចំ ប្រជុំ​សភា​អាស៊ាន លើក​ទី ៤០,៤១​។​

​សម្ដេច​ពិជ័យ​សេនា បាន​ថ្លែងថា ទន្ទឹម​នឹង​សមិទ្ធផល​ខាងលើ​នេះ​ក៏​បាន​កត់សម្គាល់ អំពី​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់ រួម​ទាំង​កិច្ចការ​ជាច្រើន ដែល​ត្រូវ​បន្ត​ខិតខំ​ពុះពារ និង​អនុវត្ត​ឱ្យបាន​ល្អ​ជា​បន្ត​ទៀត​។ ក្នុងនោះ​ដែរ​សម្ដេច​ពិជ័យ​សេនា ក៏​បាន​កោតសរសើរ និង​ឯកភាព តាម​របាយការណ៍​របស់​អភិបាលខេត្តសៀ​មរាប ដែល​បាន​គូសបញ្ជាក់​អំពី​ខ្លឹមសារ​សំខាន់ៗ ដែល​សន្និបាត​យក​ទៅ​ពិភាក្សា​ចំណុច​ទាំង​នេះ ដោយ​ផ្តោត​ទៅលើ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការគ្រប់គ្រង​ដែន​ការពារ​អភិរក្ស​ធនធានធម្មជាតិ ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ការរៀបចំ​ក្រុង​សៀមរាប ក្នុង​ការចូលរួម អនុវត្ត​គម្រោង ទីក្រុង​វៃឆ្លាត និង​ការងារ​វឌ្ឍនភាព នៃ​ការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់​សាធារណៈ តាម​ទីប្រជុំជន និង​ក្រុង ស្រុក នៅ​ទូទាំង​ខេត្តសៀមរាប​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ចូលរួម​គាំទ្រ និង​ឯកភាព​តាម​ស្មារតី​នៃ​អង្គសន្និបាត​បាន​លើកឡើង ហើយ​សម្ដេច​បាន​សង្ឃឹម និង​ជឿជាក់​ថា បញ្ហា​ខាងលើ​នេះ រដ្ឋបាល​គ្រប់​ថ្នាក់​តាំងពី​ថ្នាក់​ខេត្ត ស្រុក ក្រុង ឃុំ​សង្កាត់ និង​បន្ត​ខិតខំ​អនុវត្ត​ទៅ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ដែល​បាន​កំណត់​ដោយ​ច្បាប់​បទដ្ឋាន​គតិយុត្តិ ដែល​រដ្ឋបាល​នីមួយៗ មាន​ការទទួលខុសត្រូវ​ទៅតាម​ច្បាប់​ជា​ធរមាន ហើយ​ក៏ដូចជា​ចូលរួម​គាំទ្រ ដល់​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល កម្មវិធី​ការងារ​របស់​រដ្ឋបាល​ខេត្ត ហើយ​ក៏​ជឿជាក់​លើ​ក្រុមការងារ របស់​យើង ក្នុង​ការគាំទ្រ​បញ្ហា​នេះ​។ សម្តេច​ក៏​បាន​លើក​ផងដែរ អំពី​បញ្ហា​ការឯកភាព​គ្នា លើ​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ដោយ​ខេត្ត​សៀមរាប បាន​ត្រូវ​កាត់​ប្រជាពលរដ្ឋ​មួយចំនួន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដែន​សមត្ថកិច្ច​ដល់​រដ្ឋ​បាល​ខេត្ត​ឧត្តរមានជ័យ​។​

សម្ដេច​ក៏​បាន​លើក​នូវ​ចំណុច​សំខាន់ៗ ដែល​ត្រូវ​យកចិត្តទុកដាក់ លើក​ការអនុវត្ត​ចំពោះ​មុខ​ក្នុង​ឆ្នាំ​២០២៣ មាន​ទាក់ទង​ទៅ​នឹង​ការ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នឹង​ត្រូវ​បន្ត​ខិតខំ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បន្ត​លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការពារ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​ជាដើម​។ ម្យ៉ាងទៀត​ការរៀបចំ​ទីតាំង​ថ្មី នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក និង​ពាក់​ស្នែង ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​លំនៅដ្ឋាន នៅ​រមណីដ្ឋាន​អង្គរ ព្រមទាំង​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​៣ បឹង​ទន្លេសាប សំខាន់​លើ​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​អប្សរា ក្នុង​ការរៀបចំ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី និង​តំបន់​ពាក់​ស្នែង ស្រុក​អង្គរធំ សម្រាប់​បងប្អូន​ស្ម័ត្រចិត្ត​ចាកចេញ​ពី​តំបន់​រមនីយដ្ឋាន​អង្គរ ទៅ​រស់នៅ​ទីនោះ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបញ្ជៀ​ស​ការដកចេញ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​ចេញ​ពី​បញ្ជី​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​នី​ស្កូ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​បញ្ជាក់​អំពី​ភារកិច្ច​ចំពោះ​មុខ​របស់​រដ្ឋបាល​ខេត្ត លើ​ការទទួល​ស្វាគមន៍​នូវ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ជា​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេម ២០២៣​។​

ជាមួយនេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ហួសការ​បរិច្ឆេទ ឱ្យទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​មូលដ្ឋាន​ខ្លួន ដើម្បី​ត្រៀម​លក្ខណៈ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​។​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រីរាជការ ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​ការងារ​ស្នូល​ប្រចាំឆ្នាំ​២០២២ ចំនួន ១១៦​រូប​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.