ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី “​ភាពជោគជ័យ​ក្នុង​រយៈពេល ៥​ឆ្នាំកន្លងមក​”

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី “​ភាពជោគជ័យ​ក្នុង​រយៈពេល ៥​ឆ្នាំកន្លងមក​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណ​:​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី “​ភាពជោគជ័យ​ក្នុង​រយៈពេល ៥​ឆ្នាំកន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។ ឯកឧត្តម អ៊ុំ រាត្រី បាន​លើកឡើង​ថា​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​កម្មវិធី នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ដោយ​មាន​ការចង្អុលបង្ហាញ​ណែនាំ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត ខេត្ត​បន្ទាយមានជ័យ បាន​នឹង​កំពុង​រីកចម្រើន បម្រែបម្រួល​រីក​មុខមាត់​ជា​បន្តបន្ទាប់​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​សមិទ្ធផល​រូប​វ័ន​ជាច្រើន ជាពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​លើកកម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​នឹង​កំពុង​ខិតខំ​បង្កើន​ផលិតភាព​ការងាររដ្ឋបាល និង​ការប្រើប្រាស់​សេវា​រដ្ឋបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​កាន់តែ​បាន​ល្អ​ប្រសើរ​ជាង​មុន ។

​បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​រំ​ដាប់​ថ្នាក់ រដ្ឋបាល​ឃុំ សង្កាត់ ប៉ុស្តិ៍​នគរបាល​ឃុំ សង្កាត់ គណបក្សនយោបាយ អង្គការ​មិន​មាន​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ច្បាប់ បទបញ្ញត្តិ ដែល​ញ៉ាំង​ឲ្យ​បរិយាកាស នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង​មាន​ភាព​សម្ងាត់​។ ការរៀបចំ​ប្រព្រឹត្តទៅបាន អាស្រ័យ​ដោយសារ​ប្រទេសជាតិ​មាន​ស្ថេរភាព​នយោបាយ មាន​សន្តិភាព សន្តិសុខ សុវត្ថិភាព ក្នុងសង្គម​និង​មាន​ការអភិវឌ្ឍ ទើប​ប្រទេស​យើង បាន​រៀបចំ​ការបោះឆ្នោត​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ ដូច​យើង​ទទួល​បាន​ថ្មីៗ​កន្លងទៅ​នេះ​ស្រាប់ ដែល​មាន​ការកោតសរសើ​រទាំង​មតិ​ជាតិ និង​មតិ​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.