ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កម្មករសំណង់​ជាង​៣០​នាក់ ក្នុងចំណោម​៦៤​នាក់ លើកគ្នា​តវ៉ា​នៅ​មុខ​ប៉ុស្តិ៍នគរបាល បរ​យ៉ាខា ខណ​:​មេការ​សំណង់ មិន​ព្រម​បើក​ប្រាក់​ថ្លៃ​ឈ្នួល​អស់​រយ​:​ពេល​ជា​ច្រើន​ខែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេការ​សំណង់​ម្នាក់ មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ កម្មការិនី​ចំនួន​៦៤​នាក់ ដែល​បាន​ស៊ីឈ្នួល​ធ្វើ​សាលារៀន អនុវិទ្យាល័យ​១​កន្លែង ស្ថិតនៅ​សង្កាត់​ប​យ៉ាខា និង​សា ង​សង់​ធនាគារ​១​កន្លែង​ទៀត នៅក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​កម្មករ​ខ្លះ​ធ្វើការ​គិត​ជា​ប្រាក់​ឈ្នួល បាន​ជាង​១​លាន​រៀល ខ្លះ​២​លាន​រៀល ខ្លះទៀត​៣​លាន​រៀល សរុប​ទាំងអស់​ជាង​៣​ម៉ឺន​ដុ ល្លារ ។ លុះ​ពួកគេ​ចាំ​បាត់ៗ មិនឃើញ​មេការ​សំណង់ បើក​ប្រាក់​ថ្លៃ​ឈ្នួល​ឱ្យ ក៏​នាំគ្នា​តវ៉ា​នៅមុខ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បរ​យ៉ាខា​ជា​លើក​ទី​២​តែម្តង ។

​ហេតុការណ៍​កម្មករសំណង់​នាំគ្នា​តវ៉ា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹ ក​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​រោងចក្រ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ សេង ចន្ថា អាយុ​៤៣​ឆ្នាំ ជា​ជាងផ្សារដែក រស់នៅ​ភូមិ​អូរ ស្ងួត សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា លោក​បាន​ចូលធ្វើការ​នៅ​ក្នុង​សាលារៀន​អនុវិទ្យាល័យ​បរ​យ៉ាខា ស្ថិតក្នុង​ភូមិ​រោងចក្រ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន និង​ធនាគារ ដែល​ទើបនឹង​សាងសង់​ថ្មី ឈ្មោះ ធនាគារ​ប៉ៃលិន​វឌ្ឍន​: ស្ថិតនៅក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អស់​រយ​:​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ខែ​ដំបូងៗ មេការ​សំណង់​តែងតែ​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​ទាំងអស់​គ្រប់​ចំនួន​ជានិច្ច ។ ប៉ុន្តែ​ក្រោយមក ស្រាប់តែ​គេ​ជំពាក់​១​ខែ​ហើយ​១​ខែ​ទៀត រហូត​ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ នៅតែ​មិន​ឃើញ​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ ក៏​នាំគ្នា​តវ៉ា​រក​អន្ត​រគ​មន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ម្តង​រួចទៅហើយ ។

​លោក​បន្ត​ទៀត​ថា កាលពី​ជាង​១​ខែ​មុន ពួកគេ​បាន​នាំគ្នា​ទៅ​តវ៉ា ចូល​ទៅ​ដល់​ក្នុង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ដែរ តែ​គ្មាន​ដំណោះស្រាយ​អ្វី​ទាល់តែសោះ រហូត​ដល់​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​ដល់​សាលាខេត្ត​ទៀត ក៏​ចាំ​បាត់ៗ ទើប​នាំគ្នា​តវ៉ា​សារ​ជា​ថ្មី​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បរ​យ៉ាខា ទាមទារ​ឱ្យ មេការ​សង​ថ្លៃ​ពលកម្ម​ដល់​ពួកគាត់ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​បើតាម លោក ម៉ក់ សំអឿន មេ​ភូមិ​អូរ​ស្ងួត បានឱ្យដឹងថា កូន​ភូមិ​របស់​លោក​ដែល​ធ្វើការ​ជា កម្មករ សាងសង់​អនុវិទ្យាល័យ​បរ​យ៉ាខា និង ធ្វើជា​កម្មក​រធនាគារ​ថ្មី​១​ទៀត ក៏​មក​តវ៉ា​នៅមុខ​ប៉ុស្តិ៍នគរបាល​ដែរ ហើយ​ខាង​លោក​នឹង​ខំ​ប្រឹង​រក​ដំណោះស្រាយ​នេះ​ជូន ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​កំពុងតែ​ជួប​បញ្ហា​ខ្វះខាត ហើយ​គេ​អត់​បើក​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​ជូន​ពួកគាត់​ថែម​ទៀត ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មេការ​សំណង់​ម្នាក់ ឈ្មោះ ធឿន ចំណាន ហៅ​វ៉ា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា មិនមែន​លោក​មិន​ចង់​បើក​ប្រាក់​ឈ្នួល ឱ្យ​កម្មករ​នោះទេ មូលហេតុ​ដោយសារ​តែ​មាន​បុរស​ម្នាក់ ឈ្មោះ ស្រេង ជីន​នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកម៉ៅការ​ពលកម្ម​សំណង់ មិន​ព្រម​បើក​លុយ​ជូន​លោក ដោយ​វគ្គ​មុន​ជំពាក់​ចំនួន​២៣០៤ ដុល្លារ និង​វគ្គ​ក្រោយ​ចំនួន​៩៥៨៦​ដុល្លារ ព្រមទាំង​ថ្លៃ​សម្ភារ​:​សំណង់​ជាង​២​លាន​រៀល​ទៀត ហើយ​ស្រាប់តែ​បញ្ឈប់​ការងារ​របស់​លោក​ដោយ​មិន​បាន​ផ្តល់​ដំណឹង ដូច្នេះ​ខាង​លោក​អត់​មាន​លុយ​បើក​ឱ្យ​កម្មករ​ទាំងនោះ​ដែរ ។ លោក​បន្ត​ទៀត​ថា ភ្លាមៗ នោះ​ខាង​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​នគរបាល​ស្នងការ​ខេត្ត និង​ចូល​ទៅ​សាលាក្រុង សាលាខេត្ត​ប៉ៃលិន​ដែរ ប៉ុន្តែ​រង់ចាំ​អស់​រយ​:​ពេល​ជាង​១​ខែ​មក​ហើយ នៅ​មិន​ឃើញ​មាន​អ្វី​ឆ្លើយ​តប​មក​វិញ​ពី​អាជ្ញាធរ​នោះ​ទេ ។

​បើ​តាម​លោក ពេជ្រ សំបូរ ជា​មន្ត្រី​ម្នាក់​នៅ​សាលាខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង​ខេត្ត​បាន ទទួល​ពាក្យបណ្តឹង​របស់​មេការ​សំណង់ ឈ្មោះ ធឿន ចំណាន ដែល​ម៉ៅ​ការបន្ត​ពី​លោក ស្រេង ជិន​នី រួចហើយ ដោយ​នៅ​ឆាប់ៗ ខាងមុខនេះ លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន នឹង​ធ្វើ​ការដោះស្រាយ​ជូន​កម្មករ​ទាំងអស់ និង​មេជាង​ផងដែរ ។

​ចំណែក​លោក ស្រេង ជិន​នី អាយុ​៣៨​ឆ្នាំ ជា​មេការ​ធំ ម៉ៅ​សំណង់​អគា​រធនាគារ​ខាងលើ​បាន ឱ្យដឹងថា មូលហេតុ​ដែល​លោក​មិន​បើកប្រាក់​ឱ្យ​មេជាង​បន្ទាប់ ព្រោះ​តែ​ធ្វើ​ការយឺតយ៉ាវ ហើយ​ខាង​លោក​ក៏​បាន​ចូល​បំភ្លឺ​នៅ​ក្នុង​សាលាខេត្ត និង​ស្នងការ​ខេត្ត​រួចរាល់​អស់ហើយ​ដែរ មិនចាំបាច់​បក​ស្រា យ​អ្វី​ឱ្យ​ខាង​កាសែត​ដឹង​នោះទេ ហើយ​បើ​ចង់ដឹង​ច្បាស់ សូម​សួរ​ទៅខាង​ស្នងការ និង​ខាង​ខេត្ត​ខ្លួនឯង​ទៅ តែ​មិន​ពាក់ព័ន្ធ​នឹង​ធនាគារ ប៉ៃលិន​វឌ្ឍន​:​នោះទេ ៕
​ដោយ ៖ នីយ៉ា​

 

r180102e1 r180102e4 r180102e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.