ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឃាតករបាញ់ខ្លួនឯងនៅមុខផ្នូរដូនតា ក្រោយបាញ់សម្លាប់ប្រពន្ធ ម្តាយក្មេកនិងប្អូនថ្លៃ

ឃាតករបាញ់ខ្លួនឯងនៅមុខផ្នូរដូនតា ក្រោយបាញ់សម្លាប់ប្រពន្ធ ម្តាយក្មេកនិងប្អូនថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាតករបាញ់ខ្លួនឯងនៅមុខផ្នូរដូនតា ក្រោយបាញ់សម្លាប់ប្រពន្ធ ម្តាយក្មេកនិងប្អូនថ្លៃ
ខេត្តកំពង់ធំ :
បុរសជាឃាតករដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ !បាន បាញ់ខ្លួនឯងនៅមុខផ្នូរដូនតា !! លោកឃួន ងួន ស្នងការរង នគរបាលខេត្តកំពង់ធំទទួលផែនព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យជាឃាតក មុនបាញ់សម្លាប់ខ្លួនឯងបានសរសេរនៅពាក្យជាច្រើន រួចក៏បាញ់សម្លាប់ខ្លួននៅកន្លែងផ្នូរជីដូនជីតាសាច់ញាតិរបស់ខ្លួន នៅម៉ោងប៉ុន្មានជាង៨ ព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា, ព្រោះតែសម្ពាធផ្លូវចិត្ត ធ្ងន់ធ្ងរពេក បន្ទាប់ពីបានប្រព្រឹត្ត អំពើឃាតកម្ម នៅយប់ថ្ងៃទី២៧ មីនា ២០២៣ វេលាម៉ោង ២០និង២០ នាទី នៅផ្ទះជនរងគ្រោះ ភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ជនសង្ស័យ ឈ្មោះ ទឺម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីត នៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅ ភ្នុំពេញ ផ្លូវ២០០៤ បុរីសឡា មុខរបរជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាព យកអាវុធបាញ់ក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ ។ជនរងគ្រោះ
១-ឈ្មោះ សួស ផាត ភេទស្រី អាយុ ៥៦ឆ្នាំ
២-ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ ១០ឆ្នាំ និង
៣-ឈ្មោះ ហៀង រតនា ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជា ប្រពន្ធជនសង្ស័យ។
សូមបញ្ជាក់ឃាតកបានសរសេរ មុនពេលបាញ់សម្លាប់ខ្លួនថា,
នៅវេលាម៉ោង​ ១០ព្រឹកថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ​២០២៣នេះមានអត្ថន័យថា លោកប៉ានិងអ្នកម៉ាក់ កូនស្រលាញ់នាក់ទាំង០២ខ្លាំងណាស់រួមទាំងបងប្អូនទាំងអស់ ពេលនេះកូនបានមកដល់ផ្នូរម៉ានឹងកុងហើយនៅសានគរ កូនចង់នៅទីនេះជាមួយពួកគាត់ អោយកូនសុំទោសនាក់ទាំង០២នឹងបងប្អូនទាំងអស់គ្នាផង ប៉ានិងម៉ាក់កុំខឹងនឹងកូនអីកូនពិបាកទទួលយកណាស់ហេតុអ្វីបានជាគេមកបំបែកបំបាក់កូនបែបនេះទៅវិញ ប៉ាម៉ាក់សូមនាក់ទាំងពីកុំកើតទុកអីកូនសុំខម៉ាទោសនាក់ទាំង០២នឹងបងប្អូនទាំងអស់ពីចម្ងាយផង បងអូរ បងក្ដី អាតូច អាហេង មីអូនជួយមើលថែលោកប៉ានាក់ម៉ាក់ផងខ្ញុំហត់ហើយខ្ញុំចង់សំរាក សូមនាក់ទាំងអស់គ្នាកុំជេរខ្ញុំអីនាក់មិនមែនខ្ញុំនាក់មិនដឹងនោះទេថាវាពិបាកទទួលយកខ្លាំងប៉ុណ្ណា អាហេងវីដេអូមេរៀនស្រោបប្លាស្ទិកដែលបងឆាតអោយរៀនត្រឹងប្រែងរៀនអោយចេះហើយយកចិត្តទុកដាក់អោយល្អផង ត្រូវព្យាយាមធ្វើអោយស្អាតដូចបង បងជួយឯងបានត្រឹមនឹង បងលាហើយ ជាចុងក្រោយសូមលោកប៉ានិងម៉ាក់បងប្អូនទាំងអស់ជួយកប់ខ្ញុំអោយនៅជាមួយម៉ានឹងកុងនៅទីនេះផងចុះមិនចាំបាច់ធ្វើបុណ្យទេកុំអោយអស់លុយព្រោះខ្ញុំជាមិនបានការ ពេលនេះខ្ញុំបានក្លាយជាឃាតកសំលាប់មនុស្សហើយ ច្បាប់គេមិនលើកលែងអោយខ្ញុំទេ៕អត្តបទដោយ ទៀវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.