ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ប្រកាស​តែងតាំង និង​ចូល​កាន់តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង

ប្រកាស​តែងតាំង និង​ចូល​កាន់តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​មានប្រសាសន៍ថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​គឺជា​ការងារ​ចាំបាច់​បំផុត ដែល​លទ្ធផល​គឺ​គ្មាន​អ្នកចាញ់ និង​គ្មាន​អ្នក ឈ្នះ ស្របតាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​គោលនយោបាយ​ឈ្នះ​ឈ្នះ​នេះ​ហើយ​ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព​ពេញលេញ​បរិបូរណ៌​ដែល​ពុំ​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ​កន្លង មកនេះ​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង កាល​ពី​ម្សិលមិញ ដែល​លោក ឯក ស៊ុន​រស្មី ត្រូវបាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចំណែក​លោក អុិត សុធា (​ព្រះរាជអាជ្ញា​ចាស់​) ត្រូវបាន​តែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញារង អម​មហាយ្យការ​សាលាឧទ្ធរ​ណ៍​ខេត្តបាត់ដំបង​។​

​លោក កើត រិទ្ធ បាន​បន្តថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​នេះដែរ ក៏​បាន​ជួយ​កាត់បន្ថយ​សុំណុំរឿង​កកស្ទះ​យ៉ាង ច្រើន​កន្លង​មក​ផង​ដែរ​។​ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០២២ សំណុំរឿង​ដែល​នៅ​សេសសល់​ទូទាំង​ប្រទេស​មិន​ទាន់​ដោះស្រាយ គឺ​មាន​ជាង​៤​ម៉ឺន​សំណុំរឿង​ដូចនេះ ក្នុងនាម​ក្រសួង​យុត្តិធម៌ លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ដល់​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ​ដែល​ខិតខំ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​វិវាទ​ក្រៅប្រ ព័ន្ធ​តុលាការ​កន្លងមក​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ក្នុងនោះ​ដែរ​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រីនគរបាល​យុ​ត្តិ ធម៌ ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​មន្ត្រី​អយ្យការ និង​មន្ត្រី​សាលាដំបូង​ខេត្ត​ក្រុង​ដោះស្រាយ​បាន​ល្អ​នូវ​សេវា​យុ ត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​តុលាការ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ចូលរួម​អនុវត្ត​ការ កែ​ទម្រង់​ច្បាប់ កែទម្រង់​ប្រព័ន្ធ​យុទ្ធិធម៌ មានន័យថា​ច្បាប់​រឹងមាំ​ប្រទេសជាតិ​មាន​ស្ថេរភាព​មាន​សុខសន្តិភាព និង​មា ន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ទន្ទឹម​នេះ​ដែរ​មន្ត្រី​តុលាការ​ទាំងអស់​ត្រូវ​ពង្រឹង​វិន័យ សីលធម៌ ក្នុង​ការងារ​ត្រូវគោរព​លក្ខន្តិកៈ​ចៅក្រម ព្រះរាជអាជ្ញា​និង​លក្ខន្តិកៈ​ម ន្ត្រី​រាជការ​ស៊ីវិល ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​នគរបាល​គ្រប់​ជាន់ថ្នាក់​។​ការកាត់ក្តី​ត្រូវ​ឈរ​លើ​គតិ​ច្បាប់ និង​យុត្តិធម៌​មិន​លំអៀង​ដោយ​ត្រូវ​ចៀសវាង អគតិ​ទាំង​៤​គឺ​ឆន្ទាគតិ , ទោសាគតិ , ភយាគតិ​និង​មហា​គតិ ត្រូវមាន​សុគតិ​ធម៌​ទាំង​៥​។​ដោយ​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​សេវា​យុត្តិធម៌​ជូន​ពលរដ្ឋ កុំ​ទុក​សំណុំរឿង​ឲ្យ​កកស្ទះ​យូរ​ខែ​ឆ្នាំ​។​

​នៅក្នុង​ពិធី​នេះដែរ លោក អុិត សុធា ក៏​បាន​ឡើងរាយការណ៍​អំពី​ការងារ​របស់​អយ្យការ និង​ចៅក្រម​សាលាដំបូង​ខេ ត្ត​កំពង់ឆ្នាំង​គិត​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣​បាន​ជំនុំ​ជ ម្រះ​ក្តី​ចំនួន​៣០០៨ សំណុំរឿង​។​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​សរុប​មាន​ចំនួន​១១៣៧​នាក់ ស្រី​មាន​៣៧​នាក់​។​បាន​ស ហ​ការ​ជាមួយ​អាជ្ញា ធរ​គ្រប់​ជាន់​ថ្នាក់​ចុះ​បង្ក្រាប​បទល្មើស នេសាទ , ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​អគ្គីភ័យ គ្រោះធម្មជាតិ នានា​ផង​ដែរ និង​បាន​សហការ​ជា​មួ យ​លោក​ប្រធាន​សាលាដំបូង​ខេ ត្ត​ចាស់ កសាង​អាគារ​សាលាដំបូង​ថ្មី​របស់​ខេត្ត​បាន​មួយ​ខ្នង​ផង​ដែរ​។​

​ដោយឡែក​លោក ឯក ស៊ុន​រស្មី​ព្រះរាជអាជ្ញា​ថ្មី​ក៏​បានឡើ ង​ធ្វើការ​ប្តេជ្ញាចិត្ត​ចំពោះមុខ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​អោយបាន​ល្អ​ប្រសើរ គោរព​ច្បាប់ គោរព​រដ្ឋធម្មនុញ្ញ គោរព​ក្រមសីលធម៌ វិជ្ជា​ជី វៈ​លក្ខន្តិកៈ ចៅក្រម ព្រះរាជអាជ្ញា ប្រកាន់ខ្ជាប់​នូវ​យុត្តិធ ម៌ , ខិតខំ​បម្រើ​សេវាកម្ម​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ និង​ការ ពារ​ផលប្រយោជន៍​របស់​ជាតិ​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ស​ង្គ ម​ជាតិ មាន​ស្ថេរភាព និង​សុខសន្តិភាព​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.