ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

លោក​មេ​គយ​ច្រក​ភ្នំ​ដី បូ គុណ កំពុងតែ​គ្រប់ទឹកពីការបើក​ភ្លើង​ឲ្យ​ហ្គាស​ចេញ​តាម​ច្រកល្បៀង​

លោក​មេ​គយ​ច្រក​ភ្នំ​ដី បូ គុណ កំពុងតែ​គ្រប់ទឹកពីការបើក​ភ្លើង​ឲ្យ​ហ្គាស​ចេញ​តាម​ច្រកល្បៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ បើ​តាម​ពត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បាន​រស់នៅ​ទីនោះ បាន​ប្រាប់​អ្នក​យក​ពត៌មាន យើង​ថា​សព្វថ្ងៃ ហ្គាស​នៅ​ច្រកល្បៀង​កោះ​តូចនេះ​កំពុង តែ​ចេញ​យ៉ាង​ប្រសេចប្រសាច ដោយ​បាន​ឃុបឃិត​ពី​ប៉ូលិស ព្រំដែន គោក​វរ​សេនា​តូច 815 នឹង​ទាហាន​កងអនុសេនាតូច លេខ​ពី​វរៈ​៥០៦ ដែល​ឈរជើង​នៅ​ទីនោះ បាន អនុញ្ញាត្តិ​អោយ​ឈ្មួញ​ឈ្មោះ យូ នាំ​ហ្គាស​គេច​ពន្ធ​ចេញ យ៉ាង​អាណាធិបតេយ្យ​ដោយ​គ្មាន ស្ថាប័ន​ណា ហ៊ាន​បង្ក្រាប​ឡើយ ឃើញតែ​កូន​ចៅ របស់​មេ​គយ​បូ​គុណ និង​ឡាន​ឡិច​សិស ៣០០ ទៅ​យកលុយ​ទៅ​វិញ ។​

​បើ​យើង​សង្កេត​ឃើញ​រាល់ថ្ងៃ ទៅលើ​សមត្ថកិច្ច​គយ ប្រចាំការ​នៅ​ច្រក​អន្តជាតិ ភ្នំ​ដី​កំពុងតែ​គ្រប់ ទឹក​ហើយ ដោយសារ​បាន​បើកដៃ​អោយ​ឈ្មួញ នាំ​ហ្គាស​គេច​ពន្ធ​ចេញ តាម​ច្រកល្បៀង​កោះ​តូច​យ៉ាងច្រើន ក្នុង​មួយ​យប់​មួយ​ថ្ងៃ​រាប់រយ​ធុង​។​

​ទង្វើ​របស់​មេ​គយ​ដុះ​ស្លែ​ម្នាក់នេះ បាន​ធ្វើអោយ​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ថ្កល់​ទោស យ៉ាងខ្លាំង ចំពោះ​លោក​មេ​គយ​ម្នាក់នេះ ដែល​ប្រើ​ល្បិច​រកស៊ី របៀប​ត្រីងៀត​ឆ្លៀត​ពង មិនតែប៉ុណ្ណោះ​លោក​បូ​គុណ និង​លោក​ថា​នាយ ប៉ុស្តិ៍​កោះ​តូច និង​លោក​យ៉ មឿនបាន​ឃុបឃិត​ជាមួយ មេ​ឈ្មួញ​រកស៊ី​ហ្គាស​គេចពន្ធ ដ៏​ធំ​នៅក្នុង​ស្រុក​សំពៅ​លូន ឈ្មោះ​យូ ដែល​បាន​រួមគ្នា ធ្វើការ​រកស៊ី​នាំ​ហ្គាស​ចេញ ដោយ​គ្មាន​ញញើត ច្បាប់​របស់​រដ្ឋាភិបាល ដែល​តំរូវ​អោយ​នាំ​ទំនេញ គ្រប់​ប្រភេទ​ចេញ​ចូល​តាម​ច្រក​តែមួយ ដើម្បី​ប្រមូល​ពន្ធ ចូល​រដ្ឋ​អោយ គ្រប់​មួយ​ភាគរយ ដើម្បី​គ្រប់គ្រង​ថវិការ​មិន​អោយ​មាន អំពើពុករលួយ​នៅក្នុង​ជួរ​មន្ត្រី ដែល មាន​តួនាទី​នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ទាំងនោះ តែ​ផ្ទុយទៅវិញ​លោក​ថា​លោក​យ៉ មឿន និង​លោកបូ​គុណ កំពុង​តែ​ប្រព្រឹត្ត​អំពើពុករលួយ ពី​គោលការណ៍​របស់​រដ្ឋាភិបាល ដែល​បាន​ប្រកាស​កែ​ទំរង់ អោយ​បាន​មួយ រយ​ភាគរយ​។​

​ប្រភព​នោះ​បន្តទៀតថា​លោក​ថា និង​លោក​យ៉ មឿន បាន​គ្រប់គ្រង​ដល់​ប៉ូលិស ដែល​នាំ​មនុស្ស​ខុស ច្បាប់​ដោយ​សេរី​ដោយ​គ្មាន​ញញើត ពី​សំដី​របស់​លោកនាយ​ថ្នាក់លើ​ឡើយ​គឺ អនុញ្ញាត​អោយ​មេខ្យល់​នាំ មនុស្ស​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​។​

​តែ​អស់លោក​មន្ត្រី ពូក​រលួយ​ទាំង​ថែម ទាំង​មើលងាយ​អ្នក​យក​ពត៌មាន​ឡើយ អញ្ចឹង​ហើយ​សូម អោយ សម្តេច​តេជោ​ហ៊ុន សែន ហៅ​មន្ត្រី​ទាំងនោះ​ទៅ​ដុះក្អែល​ផង​ទាន​៕

2014_11_23c (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.