ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប្រជុំ​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និង​ពង្រឹង​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប្រជុំ​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និង​ពង្រឹង​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៣​នេះ បើក​កិច្ចប្រជុំ​ស្ដី​ពី​ការផ្លាសប្ដូរ​ព័ត៌មាន បទពិសោធន៍ និង​ពង្រឹង​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រវាង​ខេត្ត​ចំនួន​៤​ដែល​ជាប់​ព្រំដែន​គ្នា រួមមាន ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ក្រចេះ និង​ខេត្ត​ព្រៃវែង​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី ប្រធាន​នាយកដ្ឋាន​ជំនាញ ស្នងការ​/​ស្នងការរង​នគរបាល​ខេត្ត​ទាំង​៤ អធិការ​ស្រុក​/​ក្រុង​ទាំង​៧ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក មួង សុធា បានឲ្យដឹងថា គោលដៅ​ក្នុង​កិច្ចប្រជុំ​នាពេលនេះ គឺ​ដើម្បី​បន្ត​អនុវត្ត បង្ការ​ទប់ស្កាត់ និង​បង្ក្រាប រាល់​បទល្មើស​ឧក្រិដ្ឋ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​ឲ្យមាន​ការថយចុះ និង​ស្រប​តាម​ផែនការ​សកម្មភាព ឆ្នាំ​២០២៣ រួមមាន​៖ ជំរុញ​តាម​បណ្តា​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​ក្រុមការងារ នៃ​នាយកដ្ឋាន​ជំនាញ ដើម្បី​ធ្វើ​បញ្ជី​គ្រប់គ្រង និង​តាមដាន​បច្ចុប្បន្នភាព​បទ​ឧក្រិដ្ឋឲ្យ​បាន​ទៀង​ទាត់​។​

​ជំរុញ​ការតស៊ូ​រាយការណ៍​លើ​សំណុំរឿង​បទឧក្រិដ្ឋ និង​ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ ដែល​នៅ​សេសសល់ និង​ពង្រឹង​ការកសាង​ឯកសារ​ផ្នែក​ប​ច្ចក​ទេស និង​វិទ្យាសាស្ត្រ បញ្ចូល​ក្នុង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ (​ព្រហ្មទណ្ឌ​ធ្ងន់​-​ស្រាល គ្រឿងញៀន និង​ជួញដូរ​) ធ្វើ​សាវតា​ជាតិ និង​ប័ណ្ណ​សារ​មុខសញ្ញា​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​ការ​លួច​ឆក់​ជាដើម​។​

​លោក​ឧត្តមសេនីយ៍ឯក មួង សុធា ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​ទាំង​៤ ត្រូវ​យកចិត្តទុកដាក់​ក្តាប់​សភាពការណ៍​បទ​ល្មើស និង​កិច្ចប្រតិបត្តិការ​បង្ការ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​រាល់​បទល្មើស​ដែល​បាន​កើតឡើង ប្រមូល​កម្លាំង​ចាត់តាំង​ល្បាត​ជាប្រចាំ ទាំង​រូបភាព​ចំហ និង​សម្ងាត់ ធ្វើ​ការសិក្សា​វាយតម្លៃ​អំពី​មុខសញ្ញា​ពាក់ព័ន្ធ​បទល្មើស​គួបផ្សំ​នឹង​កា​ស៊ើបអង្កេត​ប្រកបទៅដោយ​ជំនាញ​ច្បាស់លាស់ ជំរុញ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​របប​រាយការណ៍​អំពី​បទល្មើស ហើយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋអំណាច​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន ក្នុងការ​ក្ដាប់​កា​សភាពការណ៍​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើតមានឡើង​ទាន់ពេលវេលា​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើង​ថា កន្លងទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ជាមួយ ខេត្ត​ជាប់​ព្រំប្រទល់ ខេត្ត​កំពង់ចាម ក្រចេះ និង​ព្រៃវែង ដោយ​អនុវត្ត​តាម​តួនាទី និង​ភារកិច្ច ការងារ​របស់​ថ្នាក់ដឹកនាំ​ប្រគល់ជូន​បាន​យ៉ាង​ល្អប្រសើរ នា​ពេលកន្លងមក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕FN

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.