ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កែប មាន​ឧប្បតិ្តហេតុ​ឆេះ​កាំជ្រួច​បណ្តាលឲ្យ​មនុស្ស​៨​រង​របួសស្រាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅវេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ភាព​ផ្ញាក់ផ្អើល​ខណៈ​ក្រុម​អ្នកបាញ់​កាំជ្រួច​ដើម្បី​អបអរ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៨ នៅ​ខេត្ត​កែប ស្រាប់តែ​មាន​ករណី​ឆេះ​កាំជ្រួច​បណ្តាលឲ្យ​មនុស្ស​ចំនួន​៨​នាក់​រង​បួស​ស្រាល​។​

​ចំពោះ​ការឆេះ​កាំជ្រួច​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កែប​នេះ ត្រូវបាន​ក្រុម​សមត្ថកិច្ច​អះអាង​ថា​៖ មក​ពី​អ្នកបាញ់​កាំជ្រួច​ធ្វើ​ខុស​បច្ចេកទេស និង​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្តាលឲ្យ​ផ្ទុះ​ឆេះ​កាំជ្រួច​នៅ​កន្លែង​បែបនេះ​តែម្តង​។​

​បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ក្រោយពី​មាន​ករណី​ឆេះ​នេះ កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្នុង​តំបន់​ក៏​បាន​ចេញមក​អន្តរាគមន៍​ភ្លាមៗ ដោយ​កម្លាំង​បាន​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​ផងដែរ​។​
ដោយឡែក​ចំពោះ​ជនរងគ្រោះ​ក្នុង​ឧប្បតិ្តហេតុ​ខាងលើ​ត្រូវបាន​អាជ្ញាធរ​និងស​ម​ត្ថ​កិច្ច​បញ្ជូន​ទៅ​លាង​របួស​នៅ​ឯ​មន្ទីរពេទ្យ ហើយក៏​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​វិញ​ក្រោយ​ពី​លាង​ស្លាកស្នាម​រលាក​ចំហាយ​ចំហេះ​របស់​កាំជ្រួច​នេះ​។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប បាន​ប្រាប់ឲ្យដឹង​យ៉ាង​ដូច្នោះ​ថា​៖ នៅ​យប់​កើតហេតុ​នេះ អាជ្ញាធរ​ខេត្ត​កែប បាន​រៀបចំ​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់​ឆ្នេរ​កែប ចាប់ពី​ចំណុច​ផ្សារ​ក្តាម មក​ដល់​ឆ្នេរ​ថ្មី យ៉ាង​អធិកអធម ។ ក្នុងឱកាស​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី​ដែល​មាន​ប្រមាណ​ជាង​១០ ម៉ឺន​នាក់ មក​ចូលរួម​អបអរសាទរ កម្សាន្ត សប្បាយ ក្នុង​ពិធី​នេះ​ផង​ដែរ​។​

​លោកស្នងការ​បាន​បន្ត​ទៀតថា កម្មវិធី​បាន​ដំណើរការ​យ៉ាង​រលូន ដោយ​មាន​ការរៀបចំ​សណ្តាប់ធ្នាប់​និង​រក្សា​សន្តិសុខ សុវត្ថិភាព​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​កែប​ទាំងមូល ។ ប៉ុន្តែ​ថ្វី​ត្បិត​មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​ល្អប្រសើរ​បែប​នេះ​ក្តី ស្រាប់តែ​មាន​ឧប្បតិ្តហេតុ ដោយ​ចៃដន្យ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយសារ​ករណី​ឆេះ​កាំ​ជ្រួច ដែល​អាជ្ញាធរ​គ្រោង​បាញ់​អបអរសាទរ​ឆ្នាំ​ថ្មី​នៅ​ឆ្នេរ​កែប បណ្តាលឲ្យ​មនុស្ស​ចំនួន​៨​នាក់​រងរបួស​ស្រាលៗ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​លាង​របួស​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​កែប ហើយក៏​បាន​ចាកចេញ​ភ្លាមៗ​ទៅកាន់​លំនៅឋាន​វិញ​អស់ហើយ​។​លោកស្នងការ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖​ការអន្តរាគមន៍​ពន្លត់​ភ្លើង​ដែល​ឆេះ​ដោយសារ​កាំជ្រួច​នេះ អាជ្ញាធរ​បាន​ប្រើ​ឡានទឹក​ចំនួន​៤​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន​ឯណោះ​។​

​សូមជម្រាបថា​៖ តំបន់​ទេសចរណ៍​ខេត្ត​កែប ពិតជា​មិន​ខុស​ពី​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស​នោះ​ទេ ដូចជា​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត ជាដើម សុទ្ធ​តែ​ធ្វើ​ពិធី​អបអរ​នាឱកាស​ឆ្លង​ឆ្នាំ​សកល​។​ចំណែក​ខេត្ត​កែប​ដែលជា​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ ជាប់​ឈ្មោះ​ល្បីល្បាញ​មួយនះ នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​ទទួលបាន​ការអញ្ជើញ​ចូលរួម ទស្សនា​កម្សាន្ត​និង​រង់ចាំ​ឆ្លង​ឆ្នាំ​ថ្មី ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​បើ​យោងតាម​របាយការណ៍​ពី​រដ្ឋបាល​ខេត្ត​កែប​បានឲ្យដឹងថា ក្រុម​អ្នក​ទេសចរណ៍​ដែល​នាំ​គ្នា​រង់ចាំ​ឆ្លង​ឆ្នាំ​សកល​នៅក្នុង​ខេត្ត​កែប កាលពី​យប់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៧​យប់មិញ​នេះ មាន​រហូតដល់​ទៅ​ជាង​១០​មឺ​ុ​ន​នាក់​ឯណោះ​៕
​សេង ណា​រិទ្ធ​

 

 

r180101c4 r180101c3 r180101c2 r180101c1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.