ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

ភ្នំពេញ៖នៅថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅអាគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមការរៀបចំរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តមជាទីប្រឹក្សាក្រសួងព័ត៌មានជាច្រើនរូប លោកបណ្ឌិតនិងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យឧទ្ទេស លោកចាងហ្វាង និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មានប្រមាណ ១៩២ នាក់មកពី ៥0 អង្គភាពផ្សេងៗគ្នា។មានមតិស្វាគមន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានមានមតិស្វាគមន៍គណៈអធិបតីនិងរាយការណ៍ជូនអំពីប្រវត្តិកកើតសមាគម គឺសមាគមបានបង្កើតឡើងដែលចុងឆ្នាំ ២០២២ ដោយមានលិខិតអនុញ្ញាតជាផ្លូវការ ពីក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មាន។ លោកប្រធានបានបន្តទៀតថា កន្លងមកសមាគមបានសម្រេចជោគជ័យលើកិច្ចការជាច្រើន ដូចជាការងារបណ្តុះបណ្តាលនិងកិច្ចការមនុស្សធម៌ជាដើម។ចំពោះផែនការនិងសកម្មភាពបន្តសមាគមមានគម្រោងជាច្រើនដែលត្រូវអនុវត្ត របស់សមាគម ព្រមទាំងផែនការសកម្មភាព បន្តរបស់សមាគមសម្រាប់អនុវត្ត ទៅថ្ងៃខាងមុខ។លោកបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យប៊ូឌីសាស្រ្តា លោកនឹងដឹកនាំគណៈប្រតិភូសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ដើម្បីបំពេញទស្សនកិច្ចនៅខេត្តសូរិន្ទ ប្រទេសថៃ នៅថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២៣នេះ។មានមតិសំណេះសំណាលជាមួយសិក្ខាកាម ក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត សុខ  ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន មានមានមតិផ្ដាំផ្ញើការសាកសួរសុខទុក្ខ ចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានសំដែងនូវការគាំទ្រនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ក្នុងការរៀបចំបង្កើតវគ្គបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មាន រួមចំណែកជួយដល់វិស័យព័ត៌មាន។និងសម្ដែងនូវការកោតសរសើរ ចំពោះលោកចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានគ្រប់អង្គភាពទាំងអស់ដែលបានចំណាយពេលវេលា មកចូលរួមក្រេបជញ្ជក់ចំណេះដឹងដើម្បីពង្រីកសមត្ថភាព ចំណេះដឹង ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងវិស័យព័ត៌មាន ធ្វើជាព្រាបនាំសារពីថ្នាក់ដឹកនាំជួបប្រជាពលរដ្ឋពីប្រជាពលរដ្ឋជូនដឹកនាំវិញ។ ឯកឧត្តមបណ្ឌិត បានមានមតិផ្ដាំផ្ញើដល់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ត្រូវខិតខំប្រឹងប្រែងបន្តសកម្មភាពមនុស្សធម៌និងបើកវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើនដើម្បីជួយពង្រឹងសមត្ថភាពដល់បងប្អូនអ្នកសារព័ត៌មានយើង ហើយក៏ផ្ដាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសម័យបច្ចេកវិទ្យា៥.០។ឯកឧត្តមបានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានផ្តល់ទីតាំងអោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មាន ប្រមាណ ១៩២ នាក់ មកពីជាង ៥០ អង្គភាពនេះឡើង។ឯកឧត្តមក៏បានសម្ដែងនូវការថ្លែងអរគុណផងដែរ ដល់លោកឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន និង លោកបណ្ឌិត ហ៊ាង គឹមស្រឿន ដែលបានស្ម័គ្រចិត្តផ្តល់ការចែករំលែកចំណេះដឹងដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់។នៅចុងបញ្ចប់នៅកម្មវិធីឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានផ្ដល់កិត្តិយសថតរូបជាមួយសិក្ខាកាមទាំងអស់ទុកជាអនុស្សាវរីយ៍ផងដែរ៕

អ្នកសារព័ត៌មានសកលសន្តិភាព គ្រូបង្រៀនធ្វេីបទបង្ហាញដោយឯកឧត្តម ឧកញ៉ា បណ្ឌិត ជា ចំរេីន ជាគ្រូបង្គោលបង្ហាត់បង្ហាញ់ដែលមានបទពិសោធិ៍នាសមយ័កាលកន្លងដល់បច្ចុបន្ននេះ។
នៅព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២នៅ អាគារ(សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា)។
រៀបចំកម្មវិធីដោយលោកប្រធាន.លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព។
(សមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព)
បានដឹកនាំសមាជិកសមាជិការ សមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព និង
បាន​សហការ​ជាមួយ​អង្គភាពសារព័ត៌​មានប្រមាណជាង២០០នាក់មានការអញ្ជេីញចូលរួម បើក​វគ្គ​បណ្ដុះបណ្ដាល​សិក្សារដ​ល់​អ្នក​សារព័ត៌ មាន​ និង​ សហគមន៍​អ្នកសារព័ត៌មាននៅវគ្គបន្តទៀត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.