ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម​រដ្ឋមន្ត្រី​ឌិ​ត ទីណា​ពិភាក្សា​ការងារ​ជាមួយ​លោក​អគ្គ​កុងស៊ុល​កិត្តិយស នៃ​ស្ថានទូត​សាធារណរដ្ឋ​ប៉ូឡូញ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ឌិ​ត ទីណា​ពិភាក្សា​ការងារ​ជាមួយ​លោក​អគ្គ​កុងស៊ុល​កិត្តិយស នៃ​ស្ថានទូត​សាធារណរដ្ឋ​ប៉ូឡូញ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក សរ សារិន អគ្គ​កុងស៊ុល​កិត្តិយស នៃ​ស្ថានទូត​សាធារណរដ្ឋ​ប៉ូឡូញ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប៉ូឡូញ និង​កម្ពុជា លើ​វិស័យ​កសិកម្ម​។ ជាមួយគ្នានេះដែរ ឯកឧត្តម បាន​ស្នើ​ភាគី​ប៉ូឡូញ មក​ធ្វើ​ទស្សនកិច្ច និង​ពិនិត្យមើល សក្តានុពល​នៃ​ការវិនិយោគ​ផលិតផល​ខ្មែរ ដែល​អ្នកវិនិយោគ​ប៉ូឡូញ​អាច​ស្វែងរក​ឱកាស​នៃ​ការនាំចេញ នាំ​ចូល​ទៅ​ប្រទេស​ប៉ូឡូញ​ឱ្យ​មាន​ភាពងាយស្រួល​។ លើសពីនេះ​ទៀត គឺ​ការពិនិត្យ​លទ្ធភាព​ក្នុង​កម្មវិធី​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម ដែល​អាចធ្វើ​ការសហកា​រ​ជាមួយ​សាកលវិទ្យាល័យ​កសិកម្ម​ទាំង ៣​នៃ​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​បច្ចេកទេស​កសិកម្ម ពិសេស​ផ្នែក​ភាសា​អង់គ្លេស និង​កុំព្យុទ័រ ដែល​អាច​បញ្ជូន​គ្រូ​ឬ​អ្នកជំនាញ​មក​បាន​។​

​សូម​ជម្រាប​ជូន​ថា ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប៉ូឡូញ​មាន​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ទាក់ទង​នឹង​វិស័យ​កសិកម្ម គួរឱ្យ​កត់សម្គាល់​ឡើយ ដែល​នេះ​ជា​ការចាប់ផ្តើម​ថ្មី​ជាមួយគ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.