ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋមន្ត្រីសង្គមកិច្ច ចាត់ទុកជប៉ុនជាប្រទេសមួយ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ចនៅកម្ពុជា

រដ្ឋមន្ត្រីសង្គមកិច្ច ចាត់ទុកជប៉ុនជាប្រទេសមួយ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ចនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតអោយលោកស្រី Kamei Haruko ប្រធានអង្គការ JICA និងសហការី ចូលជួបសំដែងការគួរសម និងជម្រាបលាមុននឹងបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងឱកាសនោះ លោកស្រី Kamei Haruko បានថ្លែងថា លោកស្រីមានក្តីសោមនស្សរីករាយជាពន់ពេក ដោយឆ្នាំនេះជាខួបលើកទី៧០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា ហើយលោកស្រីពិតជាមានក្តីរំភើបរីករាយ ដែលបានមកបំពេញបេសកម្មនៅប្រទេសកម្ពុជា។ លើសពីនេះ លោកស្រីបានស្នើដល់ក្រសួងសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអ្នកជំនាញ JICA បន្ថែមទៀត លើគម្រោងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដើម្បីឱ្យគម្រោងនេះ ទទួលបានផលជាវិជ្ជមាននៅពេលអនាគត។

ជាការឆ្លើយតប លោក វង សូត បានលើកឡើងថា ការជួញដូរមនុស្សជារឿងមួយដ៍ស្មុគស្មាញដែលទាមទារឱ្យភាគីពាក់ព័ន្ឋត្រូវចូលរួមទាំងអស់គ្នា ព្រោះថាករណីជួញដូរមនុស្ស ប្រព្រឹត្តិទៅជាប្រព័ន្ធពីប្រទេសមួយទៅប្រទេសមួយ។ តែយ៉ាងណាក្តីក្រសួងសង្គមកិច្ច បាននឹងកំពុងបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការ JICA ផងដែរ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា កម្ពុជាបានចាត់ទុកជប៉ុនជាប្រទេសមួយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនលើវិស័យជាច្រើនរួមមាន៖ ការកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងការបណ្តុះធនធានមនុស្សជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្លែងអំណរគុណដល់អង្គការ JICA ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងជិតស្និទប្រកបដោយលទ្ធផលជាវិជ្ជមានក្នុងការជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះពីអំពើជួញដូរមនុស្ស ស្របតាមគោលនយោបាយ និងគោលដៅជាយុទ្ធសាស្រ្តរបបស់រាជរដ្ឋាភិបាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.