ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន ឆ្លងកាត់​ស្ទឹង​សែន នៅ​ខេត្ដ​កំពង់ធំ តម្លៃ​១.៣​លាន​ដុល្លារ​, ប្រជាពលរដ្ឋ​ថ្លែងអំណរគុណ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្ដល់​ជូន​សមទ្ធិ​ផល​ថ្មី​មួយទៀត​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន ឆ្លងកាត់​ស្ទឹង​សែន នៅ​ខេត្ដ​កំពង់ធំ តម្លៃ​១.៣​លាន​ដុល្លារ​, ប្រជាពលរដ្ឋ​ថ្លែងអំណរគុណ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្ដល់​ជូន​សមទ្ធិ​ផល​ថ្មី​មួយទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៣ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រេី​ប្រាស់​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (​សំពៅ​ត្រៃលោក​ត្រៃលក្ខណ៍​) ឆ្លង​ស្ទឹងសែន​ដែល​ត​ភ្ជាប់​ពី​ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ទៅ​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានបញ្ជាក់​ថា ស្ពាន​នេះ​ត្រូវបាន​សាងសង់ ឡើង​ដោយ​វិស្វករ​កូន​ខ្មែរ និង​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សា​ង​សង់​កាលពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​មាន​ប្រវែង ១៨០​ម៉ែត្រ គុណ ៨.៨​ម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់ ១.៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​សប្បុរសជន​តប​តាម​ការស្នើសុំ​របស​ប្រជាពលរដ្ឋ​នា​ឱកាស​សម្ដេច​តេជោ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅ​ត្រៃលោក សំពៅ​ត្រៃលក្ខណ៍ កាលពី​ឆ្នាំ​២០១៣​។​

​សមិទ្ធផល​ស្ពាន​មួយ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត នាំមក​នូវ​ភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ ទាំង​អ្នក​រស់នៅ សង្ខាង​ស្ទឹងសែន​។ ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ជាប់ជើង​ស្ពាន​ទាំង​សងខាង ដើមឡើយ​មាន​ផល​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​ពី​ត្រោយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត ពោល​ពួកគេ​ត្រូវ​ឆ្លង​ទូកដរ​ឬ​ធ្វើដំណើ​រវាង​មក​ឆ្លងកាត់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខាតបង់​ទាំង​ពេលវេលា​និង​ថវិកា​។​

​លោកស្រី​បន្ត​ថា​ម្យ៉ាងទៀត​សមិទ្ធផល​មិន​ត្រឹមតែ​ជា​ប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ប៉ុណ្ណោះ​ទេ តែ​ក៏​ចូលរួម​ចំណែក​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​មួយ​នេះ​។ ជាពិសេស មក​កាន់​មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅ​ត្រៃលោក សំពៅ​ត្រៃលក្ខណ៍ ។​

​លោកស្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​នេះ​ឲ្យបាន​ជា​រៀង​រហូត​និង​បន្ត​
​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​។​

​ប្រជាពលរដ្ឋ​ទាំង​ពីរ​ឃុំ ក៏​បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​អំណោយ​ស្ពាន​ដ៏​ថ្លៃថ្លា​កាត់​ស្ទឹងសែន​ក្នុង​ថ្ងៃនេះ និង​សូម​គោរព​ជូន​ពរ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត រួម​ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ជូន​សេចក្តីសុខ​និង​បន្ត​ដឹកនាំ​កម្ពុជា​ឲ្យមាន​ការរីកចម្រើនត​ទៅមុ​ខ​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.