ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក និងមានការអញ្ជើញចូលរួមពី លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ក្រុមការងារចុះពង្រឹងមូលដ្ឋាន

លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក និងមានការអញ្ជើញចូលរួមពី លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ក្រុមការងារចុះពង្រឹងមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន÷ នៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៣ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក និងមានការអញ្ជើញចូលរួមពី លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ក្រុមការងារចុះពង្រឹងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ស្រុក ចំនួន ២៣ នាក់ ស្រី ៣ នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៤:៥២នាទីល្ងាច នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ ចំនួន ៦ ខ្នងផ្ទះ
ក) ភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ
១/មេគ្រួសារឈ្មោះ រ៉េត រុំ ភេទប្រុស ផ្ទះឈើទំហំ(៥មx៨ម) របើកស័ង្កសីអស់ទាំងស្រុង ទទួលបានស័ង្កសីចំនួន ៣៥ សន្លឹក។
២/ មេគ្រួសារឈ្មោះ ម៉ែន ធា ភេទប្រុស ទំហំផ្ទះ(៥មx៧ម) របើកសង្ក័សី ទទួលបានស័ង្កសីចំនួន ២៩ សន្លឹក
៣/ មេគ្រួសារលោក ផន ធុន ភេទប្រុស ផ្ទះទៀមសង់និងប្រក់ពីស័ង្កសីរបើកអស់ ទទួលបានស័ង្កសីចំនួន ៥សន្លឹក។
ខ) ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
១/ មេគ្រួសារ អ៊ូ ថៃសាន ភេទប្រុស ទំហំផ្ទះ(៥មx៤ម) របើកស័ង្គសីអស់ ទទួលបានស័ង្កសីចំនួន ៩សន្លឹក
២/មេគ្រួសារ គ្រឿម សឹង ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ ទទួលបានស័ង្កសីចំនួន ៤សន្លឹក
៣/មេគ្រួសារ មាន ចាន់ ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ទទួលបានស័ង្កសី ៣សន្លឹក ។
អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ ទឹកសុទ្ធ ៥ យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) និងចែកជូនថវិកាប្រជាការពារភូមិ ចំនួន ៥ នាក់ ក្នុងមួយម្នាក់ៗទទួលបានថវិកា ២០,០០០រៀល (ម្ភៃពាន់រៀលគត់)។
ក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.