សកម្មភាព! កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤_បន្តជួយរុះរើធ្វើផ្ទះជូនប្រជាពរដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ នៅស្រុកថ្មពួក

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាក ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ សកម្មភាពកងកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បន្តជួយរុះរើធ្វើផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្ដាក់ សម្រេចធ្វើបានចំនួន៧៨ខ្នង ចំនួន២ភូមិ : ភូមិគោកស្វាយ ភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណកងកម្លាំងទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕




