ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បុណ្យផ្កា​ប្រាក់​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ចាក់​ប្លង់​សេ​សាលាឆាន់ នៅ​វត្ត​សិលា​គិរី​រុក្ខា​រាម ស្ថិតនៅ​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង​

បុណ្យផ្កា​ប្រាក់​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ចាក់​ប្លង់​សេ​សាលាឆាន់ នៅ​វត្ត​សិលា​គិរី​រុក្ខា​រាម ស្ថិតនៅ​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រតនគិរី​)៖ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព និង​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​រតនគិរី បាន​មូលមតិ​គ្នា​ជា​ឯក​ឆ័ន្ទ​ប្រារព្ធ​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ចាក់​ប្លង់​សេ ឧប្បដ្ឋានសាលា (​សាលាឆាន់​) មាន​ទំ​ហ៊ុំ​៩០០​ម៉ែត្រការ៉េ នៅក្នុង​ពុទ្ធ​សីមា វត្ត​សិលា​គី​រី​រុក្ខា​រាម (​វត្តភ្នំ​បេង​) ស្ថិតនៅ​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​កម្មវិធី​បុណ្យ​បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាខេត្ត​នា​ល្ងាច​នៅ​ថ្ងៃ​សុក្រ ៣​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ មីនា គ​.​ស​. ២០២៣ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ញ៉ែម សំអឿន អភិបាលខេត្ត និង​លោកស្រី​ព្រមទាំង​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត​, អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដោយ​បាន​រៀបចំ​ពិធី​ទៅ​តាម​លំដាប់លំដោយ​ប្រពៃណី​ព្រះពុទ្ធសាសនា មានដូចជា​៖​ពិធីសូត្រមន្ត​ធ្វើ​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ចម្រើន​ព្រះ​ប​រិត្ត និង​សម្តែង​ព្រះធម៌​ទេសនា​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃ​សៅរ៍ ៤​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ មីនា គ​.​ស ២០២៣ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បាន រៀបចំ​ដង្ហែ​ផ្កាប្រាក់​ឆ្ពោះទៅ​កាន់​ទី​អារាម​ខាងលើ​វេរ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​នា​ឱកាស​នេះ​លោក ញ៉ែម សំអឿន បាន​លើកឡើង​ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ដែល​យើងទាំងអស់គ្នា​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​តាម ព្រោះថា​ព្រះពុទ្ធសាសនា បាន​ផ្តល់​ការអប់រំ​ផ្លូវចិត្ត​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ និង​ចេះ​ជួយ​យក​អាសា​គ្នា សាមគ្គីភាព​គ្នា រស់​នៅក្នុង​សង្គម​មួយ​ដោយ​សុខដុមរមនា ។​ជាក់ស្តែង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ​ជា​ការបង្ហាញ​ពី​សាមគ្គី​គ្នា​រវាង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ លើ​ការយកចិត្តទុកដាក់​គាំទ្រ​វិស័យ​ពុទ្ធ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យមាន​ការរីកចម្រើន​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ច័យ​ប្រមូលបាន​ពី​បុណ្យ​ផ្កាប្រាក់​សាមគ្គី​សម្រាប់​យក​ប្រើប្រាស់​ក្នុង​ការចាក់​ប្លង់​សេ​សាលាឆាន់​នៅ​វត្ត​សិលា​គិរី​រុក្ខា​រាម (​វត្តភ្នំ​បេង​) នាពេល​នេះ​ទទួលបាន​ប្រាក់​ដុល្លារ ១៤,៣៨០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​៣ ៤,២៥០,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.