ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ស្នងការខេត្តព្រៃវែងបញ្ជាឲ្យអធិការក្រុងស្រុកទាំង១៣ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន

ស្នងការខេត្តព្រៃវែងបញ្ជាឲ្យអធិការក្រុងស្រុកទាំង១៣ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការខេត្តព្រៃវែងបញ្ជាឲ្យអធិការក្រុងស្រុកទាំង១៣ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន

 

 

ព្រៃវែង៖ «អធិការក្រុងស្រុកទាំង១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន»។ នេះជាការបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាននៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោក-លោកស្រី ស្នងការរង ទទួលផែនទាំង ១៣ និងអធិការក្រុង-ស្រុក ទាំង ១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោបានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលជាបញ្ហាអាទិភាពទី១ ត្រូវដោះស្រាយ ដូច្នេះ ពេលត្រឡប់ទៅវិញអធិការទាំងអស់ ត្រូវផ្សព្វផ្សាយបន្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានដឹងច្បាស់ ហើយបើមន្ត្រីណាហ៊ានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ករណីមានភស្តុតាងគ្រប់គ្រាន់ គឺគ្មានការលើកលែងនោះឡើយ ដាច់ខាតត្រូវតែអនុវត្តទោស ។

លោកស្នងការក៏បានណែនាំដល់អធិការក្រុងស្រុកទាំង១៣ត្រូវពង្រឹងឡើងវិញចំពោះរថយន្តពន្លត់អគ្គិភ័យ ត្រូវទុកដាក់រថយន្តឲ្យបានស្រួលបួល និងត្រូវមានអ្នកប្រចាំការយ៉ាងតិច០២នាក់ ដើម្បីត្រៀមនៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើង ចេញរថយន្តទៅជួយអន្តរាគមន៍បានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានណែនាំដល់គ្រប់ផែនទាំងអស់ត្រូវចាប់ផ្តើមយុទ្ធនាការបង្កើនសមត្ថភាពមន្ត្រីតាមរយៈការរាយការណ៍ សុំគោលការណ៍បំពាក់បំប៉នបន្ថែម និងចាប់ផ្តើមធ្វើ របាយការណ៍តាមប្រព័ន្ធកុំព្យូទ័រ ពិសេសការកសាងសំណុំរឿង៕ ដោយ៖ ការីនិពន្ធ  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.