ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី​ក្នុង​ជួរ​សិស្ស​-​និស្សិត នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី​ក្នុង​ជួរ​សិស្ស​-​និស្សិត នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី​ក្នុង​ជួរ​សិស្ស​-​និស្សិត នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​ថ្លែង​ក្នង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ហ៊ុន សែន បាន​ស្វាគមន៍ និង​ចូលរួម​អបអរសាទរ​ចំពោះ​ការសម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​លះបង់​នៅ​ក្នុង​បុព្វហេតុ​ជាតិ​ជា​ច្រើន​ទៅ​តាម​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ ជាអាទិ៍​៖ ការរំដោះ​ប្រជាជន​ចេញពី​ការកាប់សម្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​, ការសម្រេចបាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ជូន​ជាតិ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការការពារ និង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ឱ្យ​រួចផុត​ពី​ជ្រោះ​មរណៈ​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ហើយ​ការសម្រេចចិត្ត​ដ៏​សំខាន់​នេះ ក៏​បាន​ចូលរួមចំណែក​ក្នុង​ការកសាង​មូលដ្ឋាន​គ្រឹះ​រឹងមាំ ដើម្បី​នាំ​នាវា​កម្ពុជា​ទៅ​ត្រើយ​សុភមង្គល និង​អភិវឌ្ឍន៍ភាព​រីក​ចម្រើន​ថែម​ទៀត​។​

​ឯកឧត្តម​បន្តថា យុវវ័យ​តែង​ទន្ទឹង​រង់ចាំ​នូវ​អនាគត​ដ៏​រុងរឿង​សប្បាយរីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែល​ផ្តល់​នូវ​សិទ្ធិសេរីភាព និង​លំនឹង​យូរអង្វែង​ជាមួយនឹង​ឱកាស​គ្រប់បែបយ៉ាង រួមមាន​៖ ឱកាស​សិក្សា​រៀនសូត្រ​, ឱកាស​ការងារ​តាម​ជំនាញ​វិជ្ជាជីវៈ​, ឱកាស​ប្រកប​អាជីវកម្ម​ដើម្បី​មាន​ជីវភាព​ធូ​ធារ និង​ឱកាស​រួមរស់​ជាមួយ​គ្រួសារ​ប្រកបដោយ​ភាពកក់ក្តៅ និង​សុភមង្គល​។

​ក្នុងន័យនេះ ក្នុងនាម​ជា​កម្លាំង​បន្តវេន​របស់​គណបក្ស សូម​យុវជន​ជា​សមាជិក​-​សមាជិកា​បក្ស រួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព​ដែល​កំពុង​មាន​សព្វថ្ងៃនេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​។ ទន្ទឹមនេះ ក៏​ត្រូវ​ខិតខំ​ធ្វើ​ទំនើបកម្ម​ទាំង​លើ​ចំណេះដឹង និង​ការកសាង​សមត្ថភាព ឱ្យ​ក្លាយជា​ធនធានមនុស្ស​សម្រាប់​ប្រទេសជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍ​មាតុភូមិ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ទៅមុខ​។​

​ឯកឧត្តម​បន្តទៀតថា ប្រសិនបើ​យើង​ប្រលង​ធ្លាក់ យើង​អាច​ប្រលង​ម្តងទៀត​បាន ប៉ុន្តែ​បើ​ជ្រើសរើស​គណបក្ស​នយោបាយ​ដឹកនាំ​ប្រទេស​ខុស នោះ​នឹង​នាំឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ឱនភាព ជម្លោះ​រឹក​វរ​ចលាចល ជាពិសេស​ហានិភ័យ​នៃ​ការធ្លាក់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​វិនាសកម្ម​បំផ្លិចបំផ្លាញ​នានា ដូចដែល​ធ្លាប់បាន​កើតមាន​រួចមក​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​យើង​រួចមកហើយ​។​

​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា ក្នុង​រយៈកាល​ជាង ៤០ ឆ្នាំ​កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ​ស្នាដៃ និង​គុណបំណាច់​ដ៏​ច្រើន​លើសលប់​ជូន​ជាតិ និង​ប្រជាជន ដែល​នេះ​គឺជា​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ជឿជាក់​សម្រាប់​ការ​បន្ត​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​ប្រទេស និង​ផ្តល់​នូវ​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.