ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហែម ពិសិដ្ឋ: មានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ!

លោក ហែម ពិសិដ្ឋ: មានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង):លោកហែមពិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំអង្គប្រស្រែ ស្រុករមាសហែក ថ្លែងថាមានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យនិងមានសុខសន្តិភាព ប្រជាពលរដ្ឋ រស់នៅក្នុង ជីវ ភាពល្អប្រសើរ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលរបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំ ជាមួយមេក្រុមគណបក្សប្រជាជនកម្ពុជាឃុំអង្គប្រស្រែចំនួន៣ភូមិ ដោយមានការចូលរួមពីសំណាក់លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកនិងអស់លោកអនុប្រធានក្រុមការងារចុះមូលដ្ឋានដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោក បានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រធាន ពិតជាមិនភ្លេចទេ នូវសុខទុក្ខ និងការជួយដោះស្រាយគ្រប់ការជួបការលំបាក និងសំណូមពរនានារបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស។

លោក បន្តថា សូមបងប្អូនពលរដ្ឋជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំអង្គប្រស្រែ ទៅបោះឆ្នោតនាថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ អោយបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព​ និងបានកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកបានបន្ថែមថា សមិទ្ធិផលនានា និងគម្រោងផែនការអភិវឌ្ឍជាច្រើនមានដូចជាផ្លូវទឹកភ្លើងប្រលាយក្នុងឃុំ នឹងត្រូវបានផ្តល់ជូនដល់បងប្អូនបន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួល ផល កើតចេញពីការរួមចំណែករបស់ ក្រុមការងារ ចុះមូលដ្ឋាន ដែលតែងតែគិតគូរ និងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។​

លោក  ​ក៏​បាន​អំពាវ​នាវ​ដល់​បង​ប្អូនប្រជា​ពល​រដ្ឋ​ ក្នុងឃុំអង្គប្រស្រែ ​ត្រូវ​ចូល​រួម​សហការ​ជា​មួយ​កម្លាំង​សម​ត្ថ​កិច្ច​ អាជ្ញា​ធរ​មូល​ដ្ឋាន​ឲ្យ​បាន​ជិត​ស្និទ្ធ​ចូល​រួម​អនុ​វត្ត​គោល​នយោ​បាយ​

ភូមិឃុំមានសុវត្ថិភាព ​ទាំង៧ចំណុច​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ លប់​បំបាត់​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ កុំ​ឲ្យ​មាន​ ក្នុង​ភូមិ​ឃុំ​សង្កាត់​របស់​យើង ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.