ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ចាប់ខ្លួនបក្ខពួក លោក សៀម ភ្លុក ៣នាក់ទៀត តាមដីកាតុលាការពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងបង្កើតគណបក្

ចាប់ខ្លួនបក្ខពួក លោក សៀម ភ្លុក ៣នាក់ទៀត តាមដីកាតុលាការពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងបង្កើតគណបក្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មនុស្ស៣នាក់ទៀត ដែលជាបក្ខពួករបស់ លោក

បាន.បានសៀម ភ្លុក ស្ថាបនិកអតីតគណបក្សបេះដូងជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមដីកាតុលាការដែលប្រកាសជាសាធារណៈនៅថ្ងៃនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មនុស្ស៣រូបនោះរួមមានឈ្មោះ៖ លោក តូច ថឹង, អ្នកស្រី នូ សិទ្ធារី និង លោក ខឿន វីរ៉ាត់ ផងដែរ ដែលពួកគេត្រូវបានតុលាការសម្រេចផ្តន្ទាទោសម្នាក់ៗឱ្យ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀលពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងបង្កើតគណបក្សបេះដូងជាតិ នៅក្នុងសំណុំរឿង លោក សៀម ភ្លុក។

ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងបង្កើតគណបក្សបេះដូងជាតិ រហូតមកដល់ពេលនាះមានមនុស្ស៤នាក់ បានចាប់ និងឃុំខ្លួននៅពន្ធនាគារហើយ ក្នុងនោះមាន៖ លោក សៀម ភ្លុក, លោក តូច ថឹង, អ្នកស្រី នូ សិទ្ធារី និង លោក ខឿន វីរ៉ាត់។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ និងពិន័យប្រាក់ចំនួន៥លានរៀល ខណៈបក្ខពួកចំនួន១២នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៥លានរៀល ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង បង្កើតគណបក្សបេះដូងជាតិ។

បក្ខពួករបស់លោក សៀម ភ្លុក ទាំង១២នាក់ដែលត្រូវបានផ្តន្ទាទោសដែរនោះរួមមានឈ្មោះដូចតទៅ៖ ជា សុភក្តិ ភេទស្រី កើតនៅឆ្នាំ១៩៧៨, ឡុង ហួន ភេទប្រុស កើតនៅឆ្នាំ១៩៥៥, សាន ភាព ភេទប្រុស កើតនៅឆ្នាំ១៩៧០, ឈន ហ៊ ភេទប្រុស កើតនៅឆ្នាំ១៩៦៦, ផាប់ ឃុន ភេទប្រុស កើតនៅឆ្នាំ១៩៦៣, រ៉េត ចាន់រតនា ភេទប្រុស កើតនៅឆ្នាំ២០០២, តូច ថឹង ភេទប្រុស កើតនៅឆ្នាំ១៩៤៨, នូ សុទ្ធារី ភេទស្រី កើតនៅឆ្នាំ១៩៦០, ឈ្លី ឈុនហេង ភេទប្រុស កើតនៅឆ្នាំ១៩៩០, ភ្លី ម៉េងហុង ភេទប្រុស កើតនៅឆ្នាំ១៩៨៣, ឈឹម សាវ៉ាត ភេទស្រី កើតនៅឆ្នាំ១៩៦០ និង ខឿន វីរ៉ាត់ ភេទប្រុស កើតនៅឆ្នាំ១៩៩០ជាដើម។ រហូតដល់ពេលនេះ ក្នុងចំណោមពិរុទ្ធជនទាំង១៣ នាក់នោះ មានតែ៤នាក់ប៉ុណ្ណោះ ដែលត្រូវចាប់ខ្លួនបាន។

លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ ។

ក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.