ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដាស់តឿនកងកម្លាំងឈរជើងបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចូលរួមទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់តាមច្រករបៀង

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដាស់តឿនកងកម្លាំងឈរជើងបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចូលរួមទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់តាមច្រករបៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ តំណាងលោកឧត្តមេសនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២២ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ (ភ្នំខ្លែងពណ៌)។

ក្នុងឱកាសនោះ លោកមេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចូលរួមអនុវត្តការងារតាមផែនការ ចូលរួមសហការការងារគ្រប់ស្ថាប័ន គ្រប់កងកម្លាំង ដើម្បីការពារការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីធ្វើការប្រទេសថៃ និងធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលលួចចូលទៅធ្វើការប្រទេសថៃខុសច្បាប់។

លើសពីនេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ទឹកជំនន់, ខ្យល់កន្រ្តាក់, រលំផ្ទះដែលកើតឡើងជាយថាហេតុផ្សេងៗ ហើយត្រូវចូលរួមធ្វើការដឹកនាំបញ្ជា និងការងារត្រៀមប្រយុទ្ធដូចជាការថែរក្សាស្តារប្រព័ន្ធលេណដ្ឋានដែលមានស្រាប់ និងថែរក្សានូវយុទ្ធោបករណ៍ គ្រប់ប្រភេទដែលថ្នាក់លើបានផ្តល់ឲ្យ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានរំលឹកឲ្យបំផុសចលនាកងកម្លាំងចូលរួមរៀនសូត្រ និងធ្វើការហ្វឹកហ្វឺនឲ្យបានគ្រប់តាមផែនការដែលថ្នាក់លើដាក់ឲ្យ ចូលរួមធ្វើយុទ្ធដំណើរទ័ព
និងចូលរួមនៅក្នុងការងារកសាងពង្រឹងអង្គភាពរឹងលើគ្រប់វិស័យ តាមរយៈការងារបង្កបង្កើនផលដាំបន្លែបង្ការ ដើម្បីបម្រើផ្ទះបាយ ជាពិសេសហូបស្អាតរស់នៅស្អាត។ ម្យ៉ាងទៀត សូមកងកម្លាំងទាំងអស់និយាយថា «ចំពោះគ្រឿងញៀនគ្រប់ប្រភេទ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.