ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាតឲ្យអតីតនាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការនឹករលឹក!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាតឲ្យអតីតនាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការនឹករលឹក!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយមានការស្នើសុំពីអតីតនាយអាវុធហត្ថក្រោមឱវាទនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ ក្នុងឆ្នាំ២០២៣នេះ ក៏ដូចជា អ្នកដែលបានចូលនិវត្ត ក្នុងអំឡុក ការរីករាល នៃជំងឺកូវីដ១៩ ចូលជួបសម្តែងការនឹករលឹក និងរំលឹកពីអនុស្សាវរីយ៍មួយចំនួន កាលពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មុនពេលលោកផ្លាស់មកទទួល តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។

ក្នុងនាមធ្លាប់ជាមេបញ្ជាការផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ ឥតឧបមា ដែលបានជួបជាមួយ អតីតនាយអាវុធហត្ថក្រោមឱវាទរបស់លោកគ្រប់គ្នា ដោយលោកបានសំណេះសំណាលសួរសុខទុក្ខទាំងសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងបង្ហាញនូវក្តីនឹករឭកយ៉ាងជ្រាលជ្រៅ ទាំងចំពោះនាយទាហានដែលបានចូលនិវត្តន៍ហើយ ទាំងអ្នកដែលកំពុងនៅបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលធ្លាប់មានអនុស្សាវរីយ៍រួមសុខរួមទុក្ខជាមួយគ្នាយ៉ាងច្រើនក្នុងរយៈកាលកន្លងមក។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំ ដល់ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ទាំងអស់ ត្រូវចេះគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារឲ្យបានហ្មត់ចត់ ថែទាំសុខភាពឲ្យបានល្អ សម្រាប់ទៅថ្ងៃអនាគត ព្រមទាំងបានផ្តល់សម្ភារៈថវិកា មួយចំនួន ជូនដល់ពួកគាត់គ្រប់គ្នា ទុកជាចំណងដៃ យកត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.