ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០៨នឹង៣០នាទីព្រឹកដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់ឱ្យលោកមេបញ្ជាការរងចំនួន០៣រូប ដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរៈសេនាតូច៨៩១ចុះជួយរុះរើទុកដាក់ផ្ទះប្រជាពលរដ្ឋនឹងជួយជួសជុលសាងសង់ជាថ្មីដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់៖👉លោកវរសេនីយ៍ទោ អុឹម ឈឿយ មេបញ្ជាការរង នៃវរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨៩១👉លោកវេសេនីយ៍ទោ ពេជ្រ វុត្ថា មេបញ្ជាការរង នៃវរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨៩១👉លោកវរសេនីយ៍ត្រីអៀត ដាលីស មេបញ្ជាការរង នៃវរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨៩១ ដឹកនាំកម្លាំងអន្តរាគមន៍ នឹងនាយ នាយផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍និងមន្ត្រីក្នុងប៉ុស្តិ៍សរុបចំនួន ៥០នាក់ក្នុងអង្គភាពនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចូលរួម សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះទាំងបីប្រភេទ ចុះជួយរុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់និងស្រាលជាច្រើនខ្នងនិងជួសជុលសាងសង់សារជាថ្មីជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់បន្តថា៖កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ និង អនុវត្តតាមបទបញ្ជាថ្នាក់លេី ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលដោយខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងអន្តរាគមន៍វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ២៤ម៉ោង/២៤ម៉ោងដើម្បីចុះជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះផ្សេងៗផងដែរ។



