ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ​ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ត្រូវបាន​បើក​ការដ្ឋាន​នៅ​ថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ​ដែល​ជា​មូលនិធិ​របស់​សាលាក្រុង​កែប ស្ថិតក្នុង​ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប មាន​ប្រវែង ៤៣០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​33A​ឆ្ពោះ​កាន់​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រូវបាន​អាជ្ញាធរ​ក្រុង​ធ្វើ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ក្រោម​វត្តមាន លោកស្រី ទិត សុខា អភិបាល នៃ​គណៈ​អភិបាលក្រុង​កែប​។​

​ពិធីបើកការដ្ឋាន​ផ្លូវលំ​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​អភិបាលរងក្រុង មន្ត្រីក្រោមឱវាទ​ជាច្រើនរូប អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ស្ថិតក្នុង​តំបន់​ខាងលើ​ផងដែរ​។​

​លោកស្រី ទិត សុខា អភិបាលក្រុង​កែប បាន​លើកឡើង​ថា​៖ ការបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវលំ​១​ខ្សែ​នេះ គឺ​តាម​ការស្នើសុំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ស្ថិត​ចំណុច​មួយ​ឆ្ងាយ​ពី​ផ្លូវជាតិ ដែល​រស់នៅ​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ​។​

​លោកស្រី អភិបាលក្រុង​បាន​បញ្ជាក់​ផងដែរ​ថា​៖ កន្លងមក​មូលនិធិរ​បស់​សាលាក្រុង​ក៏​បាន​ស្ថាបនា​ផ្លូវលំ​១​ខ្សែ​ប្រវែង​៥៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ បាន​រួចរាល់​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​សម្ពោធ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​យើង​នឹង​រង់ចាំ​ស្ថាបនា​ផ្លូវលំ​១​ខ្សែ​ប្រវែង​៤៣០​ម៉ែត្រ​នេះ​បាន​រួចរាល់ ទើប​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​រួម​គ្នា​តែម្តង ។​

​លោកស្រី​បាន​បន្តថា ការធ្វើ​ផ្លូវ​នេះ​ថ្វី​ត្បិត​មាន​ការយឺតយ៉ាវ​យ៉ាងណាក្តី​ក៏​សូម​អធ្យាស្រ័យ ព្រោះ​ការអភិវឌ្ឍ​តាម​បណ្តា​សង្កាត់​នានា​ត្រូវអនុវត្ត​តាម​កញ្ចប់​ថ​វិកា តែ​បើ​អាជ្ញាធរ​ថា​ធ្វើ​ជូន​ហើយ​គឺ​ត្រូវតែ​អនុវត្ត​ឲ្យ​ខានតែបាន ម្យ៉ាង​ទៀត​ក្រុម​ការងារ​ដែល​ប្រសូត្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ចេះ​ភូតកុហក​ឡើយ បើ​ថា​ធ្វើ​ត្រូវ​តែ​ធ្វើឲ្យ​បានមួយរយ​ភាគរយ​តាម​សំណូមព​ររបស់​បងប្អូន​ប្រជាពលរដ្ឋ​។​ជាមួយ​នេះ​លោកស្រី​អភិបាលក្រុង ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​ដែល​បាន​ជួយ​សហការ ដើម្បី​ឲ្យ​ការស្ថាបនា​ផ្លូវ​នេះ​ទទួលបាន​ផ្លែផ្កា​ទាំងអស់គ្នា ។​

​លោកស្រី​លើកឡើងថា មាន​ផ្លូវ​ត្រូវតែមាន​ក្តីសង្ឃឹម ព្រោះ​បច្ចុប្បន្ននេះ អ្នកណា​ក៏​ចង់​បាន​ផ្លូវ​ចូល​មក​កាន់​លំនៅឋាន​ដែរ​។​បើ​យើង​មាន​ផ្លូវ​គឺ​ងាយស្រួល​គ្រប់បែបយ៉ាង អាច​ពន្លឿន​ដល់​កូនចៅ​ធ្វើដំណើរ​ទៅ​សិក្សា​នៅឯ​សាលារៀន​បាន​ទៀងទាត់​ដោយ​គ្មាន​ការអាក់ខាន ។​

​ក្នុង​ខណៈនោះ លោកស្រី​អភិបាលក្រុង ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ បើ​បាន​ផ្លូវ​ចូល​មក​ផ្ទះ​ហើយ​សូម​ជួយ​ថែរក្សា​និង​ចូលរួម​សហការ​ក្នុង​ការជួសជុល​កែលម្អ​ទាំងអស់គ្នា ពិសេស​ការចូលរួម​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវលំ​របស់​យើង ដើម្បី​ជួយ​លម្អ​សោភ័ណ្ឌភាព​ផ្លូវលំ​ឲ្យ​កាន់តែ​ស្រស់បំព្រង និង​បាន​ស្ថិតស្ថេរ​យូរអង្វែង សម្រាប់​កូនចៅ​គ្រប់​ជំនាន់​៕
​សេង ណា​រិទ្ធ​

r171229c1 r171229c3 r171229c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.