ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សុំ​ការយោគយល់​ផលប៉ះពាល់ ក្នុង​ពេល​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ដូចជា​ធ្វើឱ្យ​មាន​ការខូចខាត របង ដំណាំ​ផ្សេងៗ​

លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សុំ​ការយោគយល់​ផលប៉ះពាល់ ក្នុង​ពេល​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ដូចជា​ធ្វើឱ្យ​មាន​ការខូចខាត របង ដំណាំ​ផ្សេងៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​សមិទ្ធផល​ផ្លូវ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ភូមិ​កំពង់ត្រាច​និង​ភូមិ​ឈើភ្លើង ស្ថិតក្នុង​ឃុំ​កំពង់ត្រាច នេះ​ឲ្យបាន​ប្រសើរ និង សុំ​ការយោគយល់​ផលប៉ះពាល​ក្នុងពេល​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ដូចជា​ធ្វើឱ្យ​មាន​ការខូចខាត របង ដំណាំ​ផ្សេងៗ​ព្រោះ​វា​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ចរាចរណ៍ និង​ការដឹក​កសិផល យកទៅលក់​នៅ​លើ​ទីផ្សារ ជាពិសេស​ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​សាលារៀន​។​

​ការ​សំណូមពរ​បែប​នេះ​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២៤​ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​ពិធី​បើក​វេទិកាសាធារណ​:​និង​ស្ថាបនា​ផ្លូវ ខេត្ត​លេខ ៣១៣១ ដោយ​ក្រាល កៅស៊ូ​បាច​ថ្ម​ពីរ​ជាន់ DBST ប្រវែង ២ ០០០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ចិញ្ចើម ក្រាល​ដី ល្បាយ​ថ្ម ទទឹង ១​ម៉ែត្រ​សងខាង ចាប់ពី គីឡូម៉ែត្រ​០១+០០០ ដល់ គីឡូម៉ែត្រ​០៣+០០០ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ដែល​ជា​គម្រោង​របស់​ម​ន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ ក៏​មាន​អញ្ជើញ​ការចូលរួម​ពី​សំណាក់​លោក​អ៊ិន សា​បន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​លោក​អធិការ​លោក​មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក​លោក​នាយក​រដ្ឋបាល​ស្រុក​លោក​ប្រធាន​ភូមិបាល​ស្រុក​លោក​មេឃុំ និង​អាជ្ញារ​ដែល​ពាក់ព័ន្ធ​និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ​។​

​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក​បាន​ថ្លែងថា​សមិទ្ធផល ដោយ​ក្រាល កៅស៊ូ​បាច​ថ្ម​ពីរ​ជាន់ DBST ប្រវែង ២ ០០០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ​ដែល​កំពុង​ស្ថាបនា​នាពេលនេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​ឡើយ គឺជា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ពិសេស​ការខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​របស់ ថ្នាក់ដឹកនាំ​ខេត្ត​ដែលមាន លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ពិសេស មាន​លោក សៅ សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក​ដែល​តែងតែ​គិតគូរ​សុខទុក្ខ​លំបាក​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ផងដែរ​។​

​លោក​បាន​បន្តថា នេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ដែល​ជា​ការខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ស្រុក​ក៏ដូចជា​អាជ្ញាធរ​ភូមិ​ឃុំ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ផងដែរ ដូច្នេះ ផ្លូវថ្នល់​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់ បើ​យើង​មាន​ផ្លូវ គឺ​យើង​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ហើយ​សមិទ្ធផល​ទាំងនេះ គឺ​ផ្តើមចេញ​ពី​ការយកចិត្តទុកដាក់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​ជំរុញ​ដល់​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ ជាពិសេស​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ខិតខំ​កសាង​សមិទ្ធផល​នានា​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​បន្ថែម​ពី​នេះ​ទៀត​លោក​អភិបាលស្រុក សូមឲ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​ការថែរក្សា​សុខភាព ជាពិសេស បងប្អូន​អញ្ជើញ​ទៅ​ចាក់​វ៉ាកសាំង​កូវី​ដ​១៩ ដូ​ស​មូលដ្ឋាន​និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​អញ្ជើញ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​២៣​ខែកក្កដា​ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ​ឱ្យ​បាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.