ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំការយោគយល់ផលប៉ះពាល់ ក្នុងពេលក្រុមហ៊ុនស្ថាបនាផ្លូវ ដូចជាធ្វើអោយមានការខូចខាត របង ដំណាំផ្សេងៗ

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំការយោគយល់ផលប៉ះពាល់ ក្នុងពេលក្រុមហ៊ុនស្ថាបនាផ្លូវ ដូចជាធ្វើអោយមានការខូចខាត របង ដំណាំផ្សេងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំការយោគយល់ផលប៉ះពាល់ ក្នុងពេលក្រុមហ៊ុនស្ថាបនាផ្លូវ ដូចជាធ្វើអោយមានការខូចខាត របង ដំណាំផ្សេងៗ

 

 

ខេត្តស្វាយរៀង:លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែដែលឆ្លងកាត់ភួមិកំពង់ត្រាចនិងភូមិឈើភ្លើង ស្ថិតក្នុងឃុំកំពង់ត្រាច នេះឲ្យបានប្រសើរ និង សុំការយោគយល់ផលប៉ះពាលក្នុងពេលក្រុមហ៊ុនស្ថាបនាផ្លូវ ដូចជាធ្វើអោយមានការខូចខាត របង ដំណាំផ្សេងៗ

ព្រោះវាជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផល យកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរឆ្លងកាត់ទៅសាលារៀន។

ការសំណូមពរបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបើកវេទិការសាធារណ:និងស្ថាបនាផ្លូវ ខេត្តលេខ ៣១ ៣១ ដោយក្រាល កៅស៊ូបាចថ្មពីរជាន់ DBST ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើម ក្រាលដី ល្បាយថ្ម ទទឹង ១ម៉ែត្រសងខាង ចាប់ពី គីឡូម៉ែត្រ០១+០០០ ដល់ គីឡូម៉ែត្រ០៣+០០០ ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង។

ក្នុងឪកាសនោះ ក៏មានអញ្ជើញការចូលរួមពីសំណាក់លោកអ៊ិនសាបន ប្រធានក្រុមប្រឹក្សាស្រុកលោកអធិការលោកមេបញ្ជាការងកងរាជអាវុធហត្ថស្រុកលោកនាយករដ្ឋបាលស្រុកលោកប្រធានភូមិបាលស្រុកលោកមេឃុំ និងអាជ្ញារដែលពាក់ពន្ធ័និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថាសមិទ្ធិផល ដោយក្រាល កៅស៊ូបាចថ្មពីរជាន់ DBST ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រដែលកំពុងស្ថាបនានាពេល

នេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គល ណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តដែលមាន លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀង ពិសេស មានលោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលតែងតែគិតគូរសុខទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកបានបន្តថា នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរភូមិឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀតលោកអភិបាលស្រុក សូមឲ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសមូលដ្ឋាននិងដូសជំរុញនិងបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនិងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខអោយបានគ្រប់ៗគ្នា។
          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.