ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ផ្ទះពលរដ្ឋនៅបន្ទាយមានជ័យ ៤៣៦ខ្នង រងការខូចខាតដោយសារខ្យល់កន្ត្រាក់, លោក ហ៊ុន​ ម៉ាណែត និងភរិយា​ ផ្តល់ស័ង្កសីសម្រាប់ជួសជុល និងសាងសង់ឡើងវិញ

ផ្ទះពលរដ្ឋនៅបន្ទាយមានជ័យ ៤៣៦ខ្នង រងការខូចខាតដោយសារខ្យល់កន្ត្រាក់, លោក ហ៊ុន​ ម៉ាណែត និងភរិយា​ ផ្តល់ស័ង្កសីសម្រាប់ជួសជុល និងសាងសង់ឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋសរុប ៤៣៦ខ្នងនៅក្នុងស្រុកថ្មពួក និងស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយសារតែខ្យល់កន្ត្រាក់កាលពីល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២៣។ ក្រៅពីផ្ទះប្រជាពលរដ្ឋហើយនោះ សាលារៀនចំនួន ៥ខ្នងក្នុង​ស្រុកថ្មពួក ក៏បានរងផលប៉ះពាល់ផងដែរ។

ក្រោយកើតហេតុការណ៍នេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍​ត្រី សឹង្ហ​ ទុំ​ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំង​អន្តរាគមន៍ចំនួន​១៧៨នាក់ រួមមានកងទ័ពវរសេនាតូចថ្មើរជើងលេខ៥១​៣, ៥១៤ និងកម្លាំងចំណុះកងពល​សហការជាមួយកងកម្លាំងចម្រុះ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាន​នគរបាល​ កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នាំយកស័ង្កសីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត​ និងលោកស្រី​ ចំនួន ១,១០០សន្លឹក ចុះជួយរុះរើ និងជួសជុលផ្ទះ​ជូនប្រជាពល​រដ្ឋរងគ្រោះឡើងវិញ។

ក្នុងឱកាសដឹកនាំកម្លាំងចុះជួយរុះរើ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញនោះ លោក សឹង្ហ ទុំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ នាយ​ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកង​យោធពលខេមរភូមិន្ទនោះ លោកបានផ្តល់អំណោយស័ង្កសី ដល់កងកម្លាំងកងពល​តូចថ្មើរ​ជើងលេខ៥១ រក្សាទុក​ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ឱ្យបានទាន់​ពេល​វេលា​ពេលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់។

ក្នុង​ឱកាស​នោះ​​ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្ត​ទុក​ដាក់​ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង​ និងគ្រប់វេលា​ និងប្រកាសគាំទ្រ លោក​ ហ៊ុន​ ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រីនាពេលអនាគត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.