ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ កម្ពុជាបានបញ្ចប់សង្រ្គាមដោយខ្លួនឯង ក្រោមការដឹកនាំរបស់សម្តេចតេជោ, ស្តារប្រទេសពីចំណុចសូន្យរហូតដល់រីកចម្រើន លើគ្រប់វិស័យ និងប្រជាពលរដ្ឋមានជីវភាពធូរធា

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ កម្ពុជាបានបញ្ចប់សង្រ្គាមដោយខ្លួនឯង ក្រោមការដឹកនាំរបស់សម្តេចតេជោ, ស្តារប្រទេសពីចំណុចសូន្យរហូតដល់រីកចម្រើន លើគ្រប់វិស័យ និងប្រជាពលរដ្ឋមានជីវភាពធូរធា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគ្រប់ថ្នាក់ ចូលរួមជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ និងកោតសសើរដល់អាជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ ពិសេសអ្នកបន្ទាយឆ្មារ ដែលបានចូលរួមរក្សាបាននូវសន្តិភាព បន្តអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអារម្មណ៍ឈឺចាប់ខ្លោចផ្សារម្លឹកនូវអនុស្សាវរីយ៍ជូចត់កាលពី៤៨ឆ្នាំកន្លងផុត ទៅនៃរបបមហាវិនាសសកម្មប្រល័យពូជសាសន៍អាវខ្មៅ ដែលបានបំផ្លិចបំផ្លាញកម្ពុជា ដល់ចំណុចសូន្យពោរពេញដោយឈាម និងទឹកភ្នែក។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយមោទនភាពថា កម្ពុជាបានបញ្ចប់សង្រ្គាមបានដោយខ្លួនឯង ក្រោមការដឹកនាំរបស់សម្តេចតេជោ មានសន្តិភាព ស្តារប្រទេសពីចំណុចសូន្យរហូតដល់រីកចម្រើន លើគ្រប់វិស័យប្រជាពលរដ្ឋមានជីវភាពធូរធាមានឱកាសមកអង្គុយជុំគ្នាធ្វើបុណ្យទានកសាងសមិទ្ធិផលបានរីកចម្រើនទាំងអណាចក្រ និងពុទ្ធចក្រ ធ្វើសុខដុមនីយកម្មគ្រប់ជំនឿ សាសនា ដោយមិនរើសអើងដើម្បីសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានរបស់យើង។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋគ្រប់រូប វិស័យពាក់ព័ន្ធទាំងអស់សហការគ្នារៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ វិធានសុខាភិបាល នៅតាមវត្តអារ៉ាម និងគោលដៅទេសចរណ៍ត្រៀមទទួលប្រជាពលរដ្ឋ និងអ្នកទេសចរណ៍មកពីខេត្តនានាមកកំសាន្តក្នុងសង្រ្កាន្តឆ្នាំថ្មីខេត្តបន្ទាយមានជ័យដែលនឹងចូលមកដល់នៅថ្ងៃទី១៤​-១៦ ខែមេសា ឆ្នាំ២០២៣ និងស្នើព្រះសង្ឃគ្រប់ព្រះអង្គបន្ត បញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀនទាំងក្នុងទីវត្តអារាម និងការសម្តែងធម៌ទេសនាតាមពិធីបុណ្យសាសនានា បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា និងតៀមឯកសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភាឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។

ជាមួយនឹងសមានចិត្តជ្រះថ្លា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអំណោយចែកជូន៖

*ជូនប្រជាពលរដ្ឋដែលចូលរួម ចំនួន២០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មី ចាហួយ ត្រីខ ថវិកា២ម៉ឺនរៀល
*ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថការពារសឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យ ក្នុងមួយក្រុមៗ ៥០ម៉ឺនរៀល
*ក្រុមការងារអភិវឌ្ឍន៍យុវជន និងស.ស.យ.ក ចំនួន៨០នាក់ម្នាក់ៗថវិកា១ម៉ឺនរៀល។
*ជួយសាងសង់សាលាពុទ្ធកសិក្សាមួយខ្នង។

សូមបញ្ជាក់ថា កម្មវិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីលោកស្រី ញ៉ែម សាខន ស ខេង ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.