ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់អ្នកវិនិយោគ កុំឲ្យចាញ់បោកអ្នកគួកជេដី ដែលអះអាងដីខ្លួនមានរ៉ែ 

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់អ្នកវិនិយោគ កុំឲ្យចាញ់បោកអ្នកគួកជេដី ដែលអះអាងដីខ្លួនមានរ៉ែ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ សូមកុំឲ្យចាញ់បោកអ្នកគួកជេដី ដែលអះអាងថា ដីខ្លួនដែលលក់នោះមានរ៉ែ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គីម រិទ្ធី អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះវិហារ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោក គីម រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋ ជាពិសេសជូនអ្នកវិនិយោគអាជីវករ ដែលចង់រកស៊ីរ៉ែ កុំឲ្យចាញ់បោកអ្នកគួកជេដី (អ្នករកស៊ីដី) អ្នកខ្លះមានដី១ហិកតា ២ហិកតា មានដី១០ហិកតា ទៅប្រាប់គេថា ដីគាត់សុទ្ធតែរ៉ែ»។

បន្ថែមពីនោះទៀត​ អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា អ្នកខ្លះចាញ់បោកគេទៅទិញដី ដែលអ្នករកស៊ីដី ប្រាប់ថា ដីនៅកន្លែងនេះមានរ៉ែ និងដីនៅកន្លែងនោះមានរ៉ែ ហើយសង្ឃឹមថា ជីកទៅមានរ៉ែ ប៉ុន្ដែនៅពេលដែលជីកទៅ អត់មានរ៉ែនោះទេ គឺសុទ្ធតែថ្ម។

ទន្ទឹមគ្នានេះ លោក គីម រិទ្ធី សូមលើកទឹកចិត្តឲ្យអ្នកវិនិយោគ ដែលមានចំណង់ចំណូលចិត្ត ក្នុងវិស័យរ៉ែនេះ សូមសិក្សាផ្នែកបច្ចេកទេសឲ្យបានច្បាស់លាស់ និងសិក្សាអំពីសក្ដានុពលរ៉ែ ឲ្យបានច្បាស់លាស់ មុននឹងដាក់ទុនវិនិយោគ ជៀសវាងកុំឲ្យចាញ់បោកអ្នករកស៊ីដី។

សូមបញ្ជាក់ថា ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មរ៉ែ និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅខេត្តព្រះវិហារ រួមមាន៖

* អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានចំនួន៣ក្រុមហ៊ុន
* អាជ្ញាបណ្ណសិក្សាស្រាវជ្រាវធនធានរ៉ែ មានចំនួន៩ក្រុមហ៊ុន
* អាជ្ញាបណ្ណអណ្តូងរ៉ែ បើកនិងការដ្ឋានវាយថ្ម មានចំនួន១០ក្រុមហ៊ុន។

បើតាមលោក គឹម រិទ្ធី, ខេត្តព្រះវិហារ ជាខេត្តមួយដែលសំបូរទៅដោយធនធានរ៉ែ ក្នុងនោះមានទាំងរ៉ែដេក, រ៉ែស្ពាន់, រ៉ែមាស, រ៉ែប្រេងកាត និងរ៉ែលោហៈជាដើម ដែលគ្របដណ្ដប់នៅស្ទើរទូទាំងខេត្តតែម្ដង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.