ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ​ស្ថាបនាច្រាំងខុសច្បាប់​ ស្ថិតនៅសង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​

អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ​ស្ថាបនាច្រាំងខុសច្បាប់​ ស្ថិតនៅសង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ​ស្ថាបនាច្រាំងខុសច្បាប់​ ស្ថិតនៅសង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ រាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ​ និងសង្កាត់កោះដាច់​ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ​ស្ថាបនាច្រាំងខុសច្បាប់​ បំពានទៅលើដីច្រាំងទន្លេមេគង្គ​ ដែលជាដីសាធារណៈរបស់រដ្ឋ​ ស្ថិតនៅក្នុងភូមិរនះ​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​ នាថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២៣​ វេលាម៉ោង ៨:៣០​ នាទីព្រឹក។

ករណីការស្ថាបនាច្រាំង​ខុសច្បាប់ខាងលេីនេះ​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ រាជធានីភ្នំពេញ​ បានបញ្ជាក់​ថា​ បន្ទាប់ពីបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈភព៧៣៧២៧​ ឃេីញថាដីកម្មសិទ្ធិមានទំហំ ៨៣៣៨​ម៉ែត្រក្រឡា​ ហេីយការកាន់កាប់របស់ឈ្មោះ​ ឡាន​ ពីវិន​ លើសពី ដីក្នុងប័ណ្ណទំហំ១២៦៥២​ម៉ែត្រក្រឡា​ និងបានចាក់ដីចូលជ្រៅទៅក្នុងទន្លេទំហំ១១២៤៦ម៉ែត្រក្រឡា។

សូមបញ្ជាក់ថាការចាក់ដីចូលទន្លេស្ថាបនាច្រាំងខុសច្បាប់ខាងលើនេះគឺម្ចាស់ដីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ​ ហេីយមិនបានសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញនោះទេ ។

ក្នុងករណីនេះ​ លោក ឃ្លាំង ហួតបានណែនាំដូចខាងក្រោម៖
-តម្រូវឱ្យម្ចាស់ដីដែលបានចាក់ដីចូលទន្លេដេីម្បីសាងសង់ច្រាំងបំពានខាងលេី​ ត្រូវបញ្ឈប់ជាបន្ទាន់​ បេីពុំនោះទេ​ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងមុឺងម៉ាត់បំផុត
-ណែនាំឱ្យម្ចាស់ដីខាងលេីគ្រប់គ្រង​ និងស្នេីសុំសាងសង់​អ្វីមួយតែលេីដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំ​ ៨៣៣៨.៥២ម៉ែត្រក្រឡា
-ចំណែកដីទំហំ​ ១២៦៥២​ ម៉ែត្រក្រឡា​ដែលជាដីច្រាំង​ដុះ​ និងដីដែលបានចាក់ដីចូលជ្រៅទៅទន្លេខុសច្បាប់ទំហំ​ ១១២៤៦ម៉ែត្រក្រឡា​ ត្រូវទុកជាសម្បត្តិរដ្ឋ​ដេីម្បីបម្រេីជាប្រយោជន៍សាធារណៈ​ ករណីជនទាំងឡាយណាចង់ប្រេីប្រាស់ដីនេះ​ លុះត្រាតែស្នេីសុំទៅរាជរដ្ឋាភិបាលកម្ពុជា៕

  

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.