ថៃចាប់បានម៉ូតូ១៤គ្រឿង ត្រៀមនាំចូលមកកម្ពុជា
ប្រទេសថៃវិញ
ដោយម៉ូតូស៊ែរីទំនើបចំនួន១៤គ្រឿងដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើចោរកម្ម ត្រូវបានកម្លាំងយោធាប៉ុស្តិ៍លេខ១៣ ដែលឈរជើងតាមបន្ទាត់ព្រំដែនឃាត់បាន ខណ:ដែលមានរថយន្តឃ្លុប២គ្រឿង ដឹកយកមកក្បែព្រំដែន និងត្រៀមបញ្ជូនឆ្លងដែនចេញមកអោយឈ្មួញនៅកម្ពុជា។កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគោកស្បែង ក្នុងភូមិ៥ ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយកម្លាំងយោធាឃាត់រថយន្តតូយ៉ូតា ដែលបំពាក់ឃ្លុបខាងក្រោយចំនួន២គ្រឿង និងអ្នកបើកបចំនួន២នាក់ឈ្មោះ អាត ផុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តឡាំប៉ាង និងឈ្មោះ ជិន វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីក្រុងបាងកក។ក្រោយពេលកម្លាំងយោធាបើកពិនិត្យក្នុងឃ្លុប គឺមានម៉ូតូស៊ែរីទំនើបសរុបចំនួន១៤គ្រឿង ដែលក្នុងនោះមាន ហុងដាស្កូពី ចំនួន១២គ្រឿង ហុងដាឃ្លីក ស៊ែរី១៦០ ចំនួន១គ្រឿង និងហុងដា PCX ១៦០ ចំនួន ១គ្រឿង ដោយអ្នកបើកបរបានសារភាពថា ត្រូវបានគេជួលអោយដឹកចេញពីស្រុកឡាំលូកកា ខេត្តប៉ាធុំថានី មកកាន់ព្រំដែនកម្ពុជា ដើម្បីនាំចេញទៅអោយឈ្មួញនៅកម្ពុជា តែក៏ត្រូវចាប់បាន។បច្ចុប្បន្នសមត្ថកិច្ចថៃ បានប្រគល់ទៅអោយអង្គភាពគយប្រចាំខេត្តស្រះកែវ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕




