ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ស្នងការខេត្ដព្រៃវែង ដាក់ចេញទិសដៅអាទិភាពក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម

ស្នងការខេត្ដព្រៃវែង ដាក់ចេញទិសដៅអាទិភាពក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់ចេញទិសដៅអាទិភាព ក្នុងការបន្ដអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងចំណោមទិសដៅការងារសំខាន់ៗមួយចំនួនទៀត សំដៅធានាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខេត្តព្រៃវែង។

ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង»។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលទើបចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែងកន្លងទៅថ្មីៗនេះ បានអះអាងទៀតថា ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាទិសដៅសំខាន់នោះ ពាក់ព័ន្ធការងារចរាចរណ៍, បញ្ហាគ្រឿងញៀន, ល្បែងស៉ីសងខុសច្បាប់ និងក្មេងទំនើង។

លោកស្នងការបានថ្លែងយ៉ាងដូច្នេះថា «ចំណុចនេះខ្ញុំនឹងខិតខំជាមួយសហការី គ្រប់មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាន និងការិយាល័យជំនាញ រួមជាមួយអាវុធហត្ថ នឹងរួមដៃគ្នាដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះជាអាទិភាពខ្ពស់»។

ដោយឡែក សម្រាប់លទ្ធផលដែលសម្រេចបាននាពេលកន្លងទៅនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌបង្ក្រាបបាន ជាង៣០០ករណី ស្មើ៩១ភាគរយ, បទល្មើសល្បែងស៉ីសង បង្ក្រាបបាន១១៦ករណី អនុវត្តច្បាប់២៧លើក និងអប់រំ ណែនាំ៨៩លើក, បទល្មើសគ្រឿងញៀន បង្ក្រាបបាន៥៩៦ករណី ឃាត់ខ្លួនមនុស្ស១,១៧៩នាក់ និងបទល្មើសសេដ្ឋកិច្ច បង្ក្រាបបាន៤៣ករណី។

ជារួមការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្តព្រៃវែង ត្រូវបានរក្សាការពារបានយ៉ាងល្អប្រសើរ។ ជាមួយនោះការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ត្រូវបានពង្រីកនៅគ្រប់មូលដ្ឋាន សំដៅបង្កលក្ខណៈល្អ និងភាពសុខដុមរមនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ខេត្តក៏បានយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បណ្តាបទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន ក្នុងមូលដ្ឋាន ដោយធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.