ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក ប៉ែន បូណា បំភ្លឺ២ចំណុច ហើយស្នើអ្នកបំពុលសង្គមទាំងឡាយ បញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត ទាក់ទងនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ

លោក ប៉ែន បូណា បំភ្លឺ២ចំណុច ហើយស្នើអ្នកបំពុលសង្គមទាំងឡាយ បញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត ទាក់ទងនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបំភ្លឺ២ចំណុច ហើយស្នើអ្នកបំពុលសង្គមទាំងឡាយ បញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត ទាក់ទងនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ក្នុងកម្មវិធីនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមីនានេះ។

តាមរយៈបណ្តាញសង្គម លោក ប៉ែន បូណា បានបង្ហាញរូបភាពត្រឹមត្រូវមួយចំនួន ដោយលើកឡើងថា «នេះជារូបភាពមួយចំនួនក្នុងកម្មវិធីព្រឹកមិញ ដែលបញ្ជាក់ថា ពិធីការត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ គឺមិនដូចមនុស្សមួយចំនួនផ្សាយបំភ្លៃការពិតនោះឡើយ។

ទី១៖ ព្រះមហាក្សត្រគង់ជាព្រះរាជ្យអធិបតីនៅខាងមុខគេបង្អស់។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអង្គុយជួរខាងក្រោយ។

ទី២៖ ក្លស់ត្រូវបានបាំងជូនព្រះមហាក្សត្រ។ ប៉ុន្តែ ដោយសារពេលព្រឹកថ្ងៃទើបរះពីទិសខាងកើត អ្នកបាំងក្លស់ត្រូវរកទីតាំងបាំងពីខាងកើតដើម្បីឲ្យមានម្លប់ទៅលើព្រះអង្គ។ ចំណែកសម្តេចតេជោ មិនមានម្លប់នៅលើមុខទេ ដូចរូបថតបានបញ្ជាក់។ នៅក្នុងឃ្លីបវីដេអូ គេថែមទាំងឃើញសម្តេចតេជោទាញដៃអ្នកបាំងក្លស់ ឲ្យចូលកៀកព្រះមហាក្សត្រថែមទៀតផងទោះជាសម្តេចនៅកណ្តាលថ្ងៃក៏ដោយ។

ដូច្នេះ សូមអ្នកបំពុលសង្គមទាំងឡាយបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.