ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី ចែករំលែកគន្លឹះ ក្នុងភាពជាអ្នកដឹកនាំបន្តវេន

លោក ហ៊ុន ម៉ានី ចែករំលែកគន្លឹះ ក្នុងភាពជាអ្នកដឹកនាំបន្តវេន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាស្ត្រាចារ្យ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចែករំលែកគន្លឹះ ក្នុងភាពជាអ្នកដឹកនាំបន្ដវេន។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា តើអ្នកដឹកនាំបន្តវេនគួរយល់ដឹងអ្វីខ្លះ? ដោយលោកបានបញ្ជាក់ថា ជាអ្នកបន្ដវេនត្រូវយល់ដឹង៣ចំណុច ទី១៖ រៀនសូត្រពីប្រវត្តិសាស្ត្រខ្លួនឯង, ទី២៖ ស្គាល់ពីការប្រព័ន្ធដឹកនាំប្រទេស និងទី៣៖ ស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ដើម្បីធានានិរន្តរភាពជាតិ និងការអភិវឌ្ឍទៅមុខ។

លោកបន្ដថា ការសិក្សា រៀនសូត្រ ស្វែងយល់ និងចងចាំប្រវត្តិសាស្ត្រមិនថា ជាដំណាក់កាល នៃសម័យកាលរុងរឿង ដំណាក់កាលជូរចត់ក្នុងសោកនាដកម្ម នៃរបបប្រល័យពូជសាសន៍ណានោះទេ ឬមិនថាស្ថិតក្នុងចំណុចពេលវេលាណាក្នុងប្រវត្តិសាស្ត្រនោះទេ សុទ្ធតែជាមេរៀនដែលយើងត្រូវតែយកចិត្តទុកដាក់ ទុកជាបទពិសោធន៍ដើម្បីធានាបាននូវនិរន្តរភាពរដ្ឋរបស់យើង។ កម្ពុជាបានឆ្លងកាត់របត់សង្គមច្រើនណាស់ ទម្រាំយើងអាចងើបឡើងវិញ ស្តារប្រទេសជាតិឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ដូច្នេះយើងត្រូវបន្តថែរក្សាសន្តិភាពឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។

បើតាមលោក ហ៊ុន ម៉ានី រាល់ដំណាក់កាល នៃការវិវឌ្ឍរបស់សង្គម ឬការដឹកនាំសង្គមនានា ចាំបាច់ណាស់ គឺអ្នកដឹកនាំត្រូវស្គាល់ពីប្រព័ន្ធដឹកនាំរបស់ប្រទេស ដែលបែងចែកជាអំណាចផ្សេងៗ។ ក្នុងន័យនេះ ទោះបីយើងស្ថិតក្នុងបរិបទណាក៏ដោយ គប្បីប្រុងប្រយ័ត្នចំពោះវិធីសាស្ត្រ និងរបៀបរបបនៃការប្រើប្រាស់តួនាទី ដើម្បីជៀសវាងការប្រើប្រាស់អំណាចក្នុងតួនាទីដែលខុសគោលដៅ។ គោលដៅរបស់យើងទាំងអស់គ្នានោះគឺ ប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

មួយទៀតនោះគឺ ក្នុងកិច្ចការចូលរួមបន្តអភិវឌ្ឍ និងដើម្បីជំរុញសំទុះឲ្យកាន់តែមានភាពធន់ អ្នកដឹកនាំបន្តវេនគប្បីចេះហាត់ពត់លត់ដំសមត្ថភាពបន្ថែមលើជំនាញដែលមានស្រាប់។ សមត្ថភាពនោះគឺការយល់ដឹងពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលជាចលករចាំបាច់សម្រាប់ជីវភាពរស់នៅក្នុងសង្គមស៊ីវិស័យ ក៏ដូចជាភាពធន់នៃសេដ្ឋកិច្ច របស់កម្ពុជាក្នុងបរិយាកាសដែលយើងកំពុងតែមានសុខសន្តិភាព។

អ្នកដឹកនាំបន្តវេនត្រូវរៀនបណ្តុះសមត្ថភាពខ្លួនឯង ស្របពេលដែលថ្នាក់ដឹកនាំ កំពុងតែដឹកនាំ។ លោកចង់ឃើញអ្នកដឹកនាំបន្តវេនដែលមានភាពច្បាស់លាស់ និងភាពប្រាកដប្រជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.