ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខស្ត្រីកម្មការិនីប្រមាណ២០០នាក់ ដែលសម្រាលកូនរួច និងទទួលបានទឹកគោ សម្រាប់បំប៉នសុខភាពកូន

អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខស្ត្រីកម្មការិនីប្រមាណ២០០នាក់ ដែលសម្រាលកូនរួច និងទទួលបានទឹកគោ សម្រាប់បំប៉នសុខភាពកូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ស្ពឺ)៖ ក្នុងជំនួបសាកសួរសុខទុក្ខ និងចែកម្សៅទឹកដោះគោដល់ស្រ្តី ជាកម្មការិនីរោងចក្រស៊ីគ្លូ ដែលទើបសម្រាលកូនរួច នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឲ្យកម្មករ កម្មការិនីបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ត្រីជាសសរស្តមនៃគ្រួសារ ទាំងការរកលុយទាំងការមើលកូនៗក្នុងបន្ទុក គាប្បីយើងផ្តល់តម្លៃឲ្យស្ត្រីឲ្យបានប្រសើរ។ ត្រូវចាត់គាត់មេគ្រួសារដ៏សំខាន់ និងជាភាពកក់ក្តៅបំផុត សម្រាប់កូនដែលចាំបាច់ត្រូវការម្តាយ។

អភិបាលខេត្តកំពង់ស្ពឺ បានណែនាំចំពោះស្រ្តី ក្នុងរោងចក្រត្រូវធ្វើគំរូ មិនត្រូវចោលសម្រាមពាសវាលពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យយើងផង។ ខេត្តរបស់យើង ត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះ បានរងការរិះគន់អស់ជាច្រើនឆ្នាំ ជាខេត្តក្រីក្រគ្មានទ្រព្យធន។

លោកថា តែដោយសក្តានុពលនៃខេត្ត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឲ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ហើយផ្តល់ឱកាសដល់កូនក្មួយប្រមាណជាង១៥ម៉ឺននាក់សម្រាបបច្ចុប្បន្ន។

លោកបានឲ្យដឹងទៀតថា តាមរយៈឱកាសការងារនេះដែរ បានធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់កូនក្មួយ មានភាពប្រសើរឡើងជាលំដាប់ មិនតែប៉ុណ្ណោះទៀតសោតដីធ្លីរបស់បងប្អូន កូនក្មួយក៏មានតំលៃផងដែរ។

ជាមួយនឹងការលើកឡើងនេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានស្នើសុំដោយទទូចត្រូវរួមគ្នា បញ្ឈប់ការចោលសម្រាមពាសវាលពាសកាល ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខមាត់ និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលគេមកលេងរមណីយដ្ឋាន ដ៏សំបូរបែបក្នុងខេត្តយើង។ ហើយមួយទៀតខេត្តកំពង់ស្ពឺ ក៏ទើបនិងទទួលបានរំដួលពីរទងជាទីក្រុងស្អាតផងដែរ។

លោកថា «បើម្នាក់ចោលសម្រាម ឬថង់មួយនៅទីសាធារណៈ ចុះកម្មករ-កម្មការិនី ជាង១៥ម៉ឺននាក់ សំរាមកើនឡើងកម្រឹតណាក្នុងមួយថ្ងៃៗ យើងកុំពឹងផ្អែកលើតែអ្នកបោស ឬប្រមូលសម្រាម យើងគួរនាំគ្នាចូលរួមគិតគូលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថា បញ្ហាសម្រាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ និយាយរួមគឺផ្តើមចេញពីយើងទាំងអស់គ្នា»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.