អតីតសមាជិកគណបក្សសង្គ្រោះជាតិ និងសមាជិកហ្វ៊នស៊ិនប៉ិច ចំនួន៤៨៨នាក់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបគ្រប់អាយុ និងជួបអតីតគណបក្សសង្គ្រោះជាតិ និងហ្វ៊នស៊ិនប៉ិច សរុបចំនួន៤៨៨នាក់ មកពីក្រុងច្បារមន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការចូលរួមជីវភាព នយោបាយរបស់ អតីតគណបក្សផ្សេង មកជាសមាជិកគណបក្សប្រជាជនកម្ពុជាវិញ ហើយទង្វើនេះចាត់ទុកបងប្អូន មានទំនុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជន។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងដឹកនាំប្រទេសប្រកបដោយសន្តិភាព មានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ស្មើមុខលើឆាកអន្តរជាតិ។ បើទោះបីក្រុមប្រឆាំងខំប្រឹងបំប៉ោងអាក្រក់ពីកម្ពុជាយ៉ាងណា ក៏បងប្អូនដែលរស់ នៅក្នុងប្រទេសបន្តជឿជាក់មកលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕




