ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួប និងពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងស្នើបន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្មនេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យមានការយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់និស្សិតហាត់ការ ព្រមទាំងជំរុញនិស្សិតឱ្យចាប់យកជំនាញភាសាបរទេសពិសេសភាសាអង់គ្លេស ដើម្បីពង្រីកការសិក្សាស្រាវជ្រាវ និងទំនាក់ទំនងទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ រួមទាំងបច្ចេកទេសផលិតកម្មដំណាំ ការសិក្សាពីប្រព័ន្ធស្រោចស្រពនៅអុីស្រាអែល ដែលអាចយកមកសិក្សាបន្ថែមពីលទ្ធភាពនៅកម្ពុជា ដើម្បីឈានទៅដល់ការធ្វើកសិកម្មវ័យឆ្លាត (Smart Farm)។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនិងតម្លៃនៃប្រទេសទាំងពីរ ពិសេសឱកាសទីផ្សារទាំងការនាំចេញនិងនាំចូល ហើយសម្រាប់ក្រសួងស្វាគមន៍រាល់ការវិនិយោគកសិកម្មមកកាន់កម្ពុជា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀង ធានាបាននូវស្ថេរភាពផ្គត់ផ្គង់ក្នុងស្រុក និងលទ្ធភាពសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងៗដូចជាជប៉ុនជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលកសិផលកម្ពុជាដែលអាចនាំចូលទៅទីផ្សារប្រទេសអុីស្រាអែលបាន និងមានទីផ្សារជាក់លាក់ តម្លៃខ្ពស់ ចំណេញច្រើន និងមាននិរន្តរភាពសេដ្ឋកិច្ច ដូចជាដំណាំប៊័រ មណ្ឌលគិរី ដែលត្រូវមានការសិក្សាទាំងលើប្រព័ន្ធស្រោចស្រព និងគោលដៅទីផ្សារ។

សូមជម្រាបជូនថា គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងរាយការណ៍ពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies ក្នុងការរៀបចំកម្មវិធីហាត់ការរបស់និស្សិតកសិកម្មសម្រាប់រយៈពេល១១ខែ នៅប្រទេសអុីស្រាអែល។ កម្មវិធីនេះ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្ម ដែលកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨មកដល់បច្ចុប្បន្ន ហើយគិតត្រឹមឆ្នាំ២០២៣នេះ និស្សិត មាន១៥ជំនាន់ហើយ ដែលមាននិស្សិតបានចូលរួមកម្មវិធីហាត់ការសរុបចំនួន ១.៧១៩នាក់។ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ នឹងមាននិស្សិតចំនួន ២០០នាក់បន្ថែមទៀតចូលរួមក្នុងកម្មវិធីនេះ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.