ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន៖ យើងមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបយើងធ្វើកំណែទម្រង់ទេ, ការរស់រានរបស់ខ្ញុំមកដល់ពេលនេះ គឺកើតចេញពីការកែទម្រង់ 

សម្តេចតេជោ ហ៊ុន សែន៖ យើងមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបយើងធ្វើកំណែទម្រង់ទេ, ការរស់រានរបស់ខ្ញុំមកដល់ពេលនេះ គឺកើតចេញពីការកែទម្រង់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចបានចាប់ផ្តើមធ្វើកំណែទម្រង់ប្រទេសកម្ពុជា ចាប់តាំងពីកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ដោយមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញនោះទេ។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងគ្រាដែលសម្តេចអញ្ជើញអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ ខ្ញុំអាចនិយាយបានថា ការរស់រានរបស់យើងខ្ញុំមកដល់ពេលនេះ គឺបានកើតចេញពីការកែទម្រង់នោះឯង»។

សម្តេចបានបន្តថា៖ «ក្នុងជីវិតរបស់ខ្ញុំនេះ គឺជាជីវិតប្រឈមជាមួយគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែមានបញ្ហាគ្រាន់តែជាបញ្ហាយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រានមានជីវិតចេញពីរបបខ្មែរក្រហមនោះឡើយ ហើយក៏មិនមែនការយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយសន្តិភាពដែលអុនតាក់មិនអាចសម្រេចបាននោះដែរ ប៉ុន្តែក្បាលរបស់ខ្ញុំ ក៏បានដោះដូរជាមួយកំណែទម្រង់ ដែលត្រូវបានធ្វើនៅពេលដែលខ្ញុំចាប់ផ្តើមតំណែងផ្លូវការជានាយករដ្ឋមន្ត្រី»។

សម្តេចបានអះអាងថា នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពេលនោះ សម្តេចបានដាក់ចេញនូវកំណែទម្រង់ពីរសំខាន់ៗ ដោយក្នុងនោះមានកំណែទម្រង់ខាងនយោបាយ និងមួយទៀតគឺកំណែទម្រង់ខាងសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីបារាំង ដែលបានផ្តល់ទីកន្លែងសម្រាប់ជំនួបដំបូង និងលើកទី២ រវាងសម្តេចតេជោ និងសម្តេចនរោត្តម សីហនុ នៅហ្វែអង់តាដឺន័រ និងនៅសាំសែមាំងអង់លេ ប្រទេសបារាំងផងដែរ ដែលជំនួបនេះ បានជំរុញឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.