ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកជំទាវ ឯក សុវណ្ណ​ភារ​: អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណ​:​កម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វឌ្ឍនភា​ព​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​បន្ត ឆ្នាំ​២០២៣ របស់ គ​.​ខ​.​ប​.​ជ

លោកជំទាវ ឯក សុវណ្ណ​ភារ​: អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណ​:​កម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វឌ្ឍនភា​ព​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​បន្ត ឆ្នាំ​២០២៣ របស់ គ​.​ខ​.​ប​.​ជ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​) ÷ នៅ​ថ្ងៃ​ចន្ទ​១៤ រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣​នេះ លោកជំទាវ ឯក សុវណ្ណ​ភារ​: អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណ​:​កម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វឌ្ឍនភា​ព​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​បន្ត ឆ្នាំ​២០២៣ របស់ គ​.​ខ​.​ប​.​ជ​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោក​ព្រះរាជអាជ្ញារង លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​អភិបាលរង​ក្រុង​-​ស្រុក សមាជិក​ក្រុម​ការងារ​ទាំង​៦ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​សរុប​វត្ត​ម​មាន​៥៧​នាក់ ស្រី​២៦ នាក់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោកជំទាវ​អភិបាលរង​ខេត្ត​បាន​ថ្លែងថា កិច្ចប្រជុំ​នា​ព្រឹក​នេះ​ជា​សមិទ្ធផល​មួយ​ដែល​ស្តែង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​អនុវត្ត​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​គ្រប់​រូបភាព​ទៅលើ​មនុស្ស​ទាំង​ក្មេង ចាស់ បុរស ស្ត្រី និង​កុមារ​។​

​លោកជំទាវ​បន្តថា ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត សូម​ថ្លែង​នូវ​ការ​កោត​ស​សើ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ ស្ថាប័ន ស្ថាប័ន​អយ្យការ តុលាការ កងកម្លាំង​គ្រប់​ប្រភេទ ទាំង​នៅ​តាម​បណ្តា​ក្រុង ស្រុក ក៏ដូចជា អង្គការ​ដៃគូ ដែល​តែងតែ​ប្រឹងប្រែង​រួម​គ្នា​ជម្នះ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដោយ​មិន​ខ្លាច​នឿយហត់ ក្នុងនោះ​បាន​ពុះពារ​ប្រឆាំង​និង​សកម្មភាព​របស់ឩ​ក្រិត​ជន ស្រប​ទៅតាម​ទិសដៅ នៃ​គោលនយោបាយ​ជាតិ និង​ការផ្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​។ ជា​ការពិត​ណាស់ ប្រសិនបើ​មិន​មាន​ការប្រឹងប្រែង​នោះទេ អំពើ​ជួញដូរ​មនុស្ស អំពើ​កេងប្រវ័ញ្ច រំលោភបំពាន និង​កាន់តែ​សកម្ម កាន់តែ​ឃោ​ឃៅ និង​រីក​រាលដាល​ដែល​ធ្វើឱ្យ​ស្ថានភាព​រឹតតែ​អាក្រក់​ជាងនេះទៅទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.