ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ចំនួន ១០០ គ្រួសារ ក្នុង​សង្កាត់​បាវិត ទទួលបាន​គ្រឿង ឧបភោគ​បរិភោគ ពី​ព្រះសង្ឃ វត្ត​ព្រៃ​យាយ​

ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ចំនួន ១០០ គ្រួសារ ក្នុង​សង្កាត់​បាវិត ទទួលបាន​គ្រឿង ឧបភោគ​បរិភោគ ពី​ព្រះសង្ឃ វត្ត​ព្រៃ​យាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ នេះ ពលរដ្ឋ​ទីទ័លក្រ ចាស់ជរា ចំនួន ១០០ គ្រួសារ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ពី​ព្រះសង្ឃ គង់នៅ​វត្ត​បុព្វារាម ហៅ​វត្ត​ព្រៃ​យាយ ក្រុង​បាវិត និង ក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់​បាវិត លោក​មេភូមិ ក្នុង​សង្កាត់​បាវិត​។​

​បើ​តាម​ព្រះ​តេជ​គណ​ព្រះនាម ភួន សុភ័ណ្ឌ គង់នៅ​វត្ត​វត្ត​បុព្វារាម ហៅ​វត្ត​ព្រៃ​យាយ បាន​មាន​សង្ឃដិកា​ថា​៖ ការ​ចែកទាន​ដល់​ពលរដ្ឋ ទីទ័លក្រ ក្នុង​សង្កាត់​បាវិត​នេះ ដោយ​ព្រះអង្គ មាន​ចិត្ត​អាណិតអាសូរ និង​បាន​ផ្តល់​ទេយ្យទាន មាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន រួម​ជាមួយ​ខាង​សង្កាត់​បាវិត ដើម្បី​ធ្វើ​ទាន​ជាមួយ ក្រុមគ្រួសារ ដែល​ទីទ័លក្រ ចាស់ជរា ជនពិការ ដែល​ជួប​ការលំបាក ក្នុង​ជីវភាព ប្រចាំថ្ងៃ ក៏ដូចជា​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ បាន​មួយកម្រិត​។ ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ បានមក ពេលនេះ គឺ​បានមកពី​ញាតិ​ញោម ចូល​បុណ្យ និង​ប្រគេន​ដល់​ព្រះ​តេជ​គណ​ផ្ទាល់ ព្រះអង្គ​ធ្វើ​ទាន​បន្ត​។​

​បើ​តាម​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត បានឲ្យដឹងថាៈ កន្លងមក ជនទីទ័លក្រ ចាស់ជរា ខាងលើ ក៏​ធ្លាប់​មាន​ខាង​កាកបាទក្រហមកម្ពុជា ក្រុង​បាវិត ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន បានផ្តល់ និង​ចែក​ជូន​ផងដែរ ប៉ុន្តែ​វា​មិន​គ្រប់​តម្រូវការ​នោះទេ គឺ​ជួយ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ ហើយ​គ្រឿងឧបភោគ​បរិភោគ ដែល​ចែក​ជូន នាពេល​នេះ​មាន​ចំនួន ១០០ គ្រួសារ ។​

​អំណោយ​ដែល​ពលរដ្ឋ​ទីទ័លក្រ ជន​ពិការភាព ចាស់ជរា ចំនួន ១០០ គ្រួសារ ទទួលបាន នាពេលនេះ ក្នុង​ម្នាក់ៗ ទី​១.​អង្ក​ចំនួន ២៥ គី​ឡូ ឃី​ត​មួយកញ្ចប់ និង​ថវិកា ២​ម៉ឺន​រៀល​។ ទី​២.​ប្រគល់​ជួន​ដល់​សង្កាត់​បាវិត នូវ​អង្ករ ១​តោន ត្រីខ​មួយ​កេះ មី​១០​កេះ ទឹក​ផ្លែឈើ ១០​កេះ និង​ថវិកា ៥ សែន​រៀល​។ ទី​៣.​ប្រគល់​អង្ករ ជួន​រដ្ឋបាល​ភូមិ​បាវិត​លើ ចំនួន ៦០០ គី​ឡូ មី​១០​កេះ ទឹក​ផ្លែឈើ ១០​កេះ​។ ទី​៤.​ប្រជា​ការពារ ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​អង្ករ ២៥ គី​ឡូ មី​មួយ​កេះ និង​ថវិកា​មួយចំនួន​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.