ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រកាសបញ្ចូលយុវជនជាសមាជិកគណបក្សប្រជាជនជាង ៣,០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ, លោក ឃួង ស្រេង សូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក ជូនគណបក្ស

ប្រកាសបញ្ចូលយុវជនជាសមាជិកគណបក្សប្រជាជនជាង ៣,០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ, លោក ឃួង ស្រេង សូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក ជូនគណបក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអញ្ជើញសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង ៣០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានស្នើសុំឱ្យសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោក ឃួង ស្រេង បានលើកឡើងថា នេះជាការយល់ឃើញត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្ត ចូលមករួមជីវភាពជាបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនជឿនលឿន ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុត របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងរបប ប៉ុល ពត ដោយត្រូវបាន ប៉ុល ពត បង្អត់អាហារ ការកប់សម្លាប់យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពតនេះ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ១៩ ថែមទៀត។ នេះជាមោទកភាព ដែលយើងមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោកក៏បានលើកឡើងពីវិនាសកម្ម ដែលផ្តើមចេញពីសង្គ្រាម និងពន្យល់ប្អូនៗបានឱ្យយល់ពីតម្លៃនៃសុខសន្តិភាព ពោលគឺបើមិនមានសន្តិភាពទេ កម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយអភិវឌ្ឍសូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង់ និងសូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក នៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក ធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុងកម្មវិធីខាងលើមានចំនួន ៣,៣៧៦នាក់ ស្រី១,៦៤៩នាក់ (សមាជិកគណបក្សថ្មីជាយុវជនចំនួន ២,៤១១នាក់ ដែលក្នុងនោះយុវជនជាសិស្ស ចំនួន ៤៤៣នាក់) មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.