ឯកឧត្តម ឆាយ សុផល អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ នៅរាជបណ្ឌិត្យសភាកម្ពុជា












ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សារ ដល់សិក្ខាកាមប្រមាណជាង ៥០០នាក់ ដែលបានបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ រយៈពេលពីរថ្ងៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។



