ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការតវ៉ា​បិទផ្លូវ​របស់​អតិថិជន​ដែល​ទិញ​ផ្ទះ​នៅ​បុរី វី​អាយ​ភី ក្នុង​ខណ្ឌ​ដង្កោ

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការតវ៉ា​បិទផ្លូវ​របស់​អតិថិជន​ដែល​ទិញ​ផ្ទះ​នៅ​បុរី វី​អាយ​ភី ក្នុង​ខណ្ឌ​ដង្កោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការតវ៉ា​បិទផ្លូវ​របស់​អតិថិជន ដែល​បាន​ទិញ​ផ្ទះ​នៅ​បុរី វី​អាយ​ភី ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការប្រមូលផ្តុំ​ធ្វើការ​តវ៉ា​បិទ​ផ្លូវ​សាធារណៈ​ដែល​កំពុង​មាន​ចរាចរណ៍​យ៉ាង​មមាញឹក​លេខ​២១៧ ត្រង់​ចំណុច​មុខ​បុរី វី​អាយ​ភី ស្ថិតនៅ​ភូមិ​ម៉ឺ​ន្ត្រា សង្កាត់​ស្ពានថ្ម ផ្លូវបំបែក​ទំនប់​សណ្ត​ស្ទឹង និង​គល់​ស្ពាន​ព្រែក​ជ្រៃ ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម និង​ស្ដុប​បាគូ ស្ថិតនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ បង្ក​ដោយ​អ្នកទិញ​អចលនទ្រព្យ​ជាមួយ​ម្ចាស់​បុរី វី​អាយ​ភី ប្រមាណ ១០០​នាក់ ទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​សំណូមពរ​ឱ្យ​ពួកគាត់​បើកផ្លូវ​សាធារណៈ​ឡើងវិញ ក៏​ពួកគាត់​មិន​ស្ដាប់​តាម​ការ​អង្វរករ ហើយ​បន្ត​ធ្វើ​សកម្មភាព​បិទ​ផ្លូវ​រហូត​ដល់​ម៉ោង ០២:២០​នាទី​រសៀល​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សម្តែង​ការសោកស្តាយ​យ៉ាង​ពន់ពេក​ចំពោះ​អ្នក​បាន​ទិញ​អចលនទ្រព្យ​ជាមួយ​ម្ចាស់​បុរី វី​អាយ​ភី ជឿ​តាម​ការ​ញុះញង់​របស់​អ្នកទិញ​ដូច​គ្នា​ឱ្យ​ធ្វើ​សកម្មភាព​មិន​គួរ​គប្បី​តវ៉ា​បិទ​ផ្លូវ​សាធារណៈ​ដែល​ជា​ទង្វើ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណាប់ខ្មាំង​វិវាទ​របស់ខ្លួន នាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូចជា​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការគូសបញ្ជាក់​សារ​ជា​ថ្មី​ថា ករណី​វិវាទ​នេះ​ជា​វិវាទ​ការអនុវត្ត​កិច្ចសន្យា​ដែល​មាន​ការឯកភាពរ​វាង​ភាគី​ទាំងពីរ (​អ្នកទិញ និង​អ្នកលក់​) ជា​សំណុំរឿង​រដ្ឋប្បវេណី​ស្ថិតក្រោម​សមត្ថកិច្ច​ដោះស្រាយ​របស់​ស្ថាប័ន​តុលាការ និង​មាន​ភាពស្មុគស្មាញ​ចាក់​ស្រេះ​ដោយ​មាន​ការពាក់ព័ន្ធ​ជាមួយ​ភាគី​ទី​៣ ឬ​ភាគី​ច្រើន​បន្ថែមទៀត​។​

​ក្នុង​រយៈពេល​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​តាម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ច្រើនលើក​ច្រើនសារ​ចាប់ពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតដល់​មាន​ការអញ្ជើញ​គ្រប់ភាគី​ពាក់ព័ន្ធ​វិវាទ​ទាំងអស់​មក​ធ្វើការ​
​ដោះស្រាយ​បន្ត​ទៀត កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​សាធារណៈ ស្តីពី​លទ្ធផល​នៃ​ការប្រជុំ​ដោះស្រាយ​វិវាទ​នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ​។ តាមរយៈ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ខាងលើ បើទោះជា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ប្រគល់​សិទ្ធិ​ជា​ផ្លូវការ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​តាម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏ដោយ ក៏​មក​ដល់ពេលនេះ​ភាគី​មួយ​ចំនួន​នៅ​ពុំទាន់​ប្រគល់​ឯកសារ​ប្រគល់​សិទ្ធិ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅឡើយ​។​

​បើទោះបីជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​បន្ត​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើការ​សម្របសម្រួល​តាម​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ សំដៅ​ស្វែងរក​ច្រកចេញ​ដែល​អាច​ទទួលយកបាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​យ៉ាងណាក្តី ក៏​មាន​បុគ្គល​មួយចំនួន​នៅក្នុង​វិវាទ​នេះ​បាន​ញុះញង់​ឱ្យ​អ្នក​មាន​វិវាទ​ដូចគ្នា​ដទៃទៀត ធ្វើ​សកម្មភាព និង​អាកប្បកិរិយា​ពុំ​គួរ​គប្បី ដោយ​ធ្វើ​សកម្មភាព​អុកឡុក​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណាប់ខ្មាំង នាំឱ្យ​មាន​ការ​ថ្នាំងថ្នាក់​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​សាធារណជន​ទូទៅ ដែល​កន្លងមក​សាធារណជន​តែងតែ​មាន​ការអាណិតអាសូ​រ និង​សំណូមពរ​អាជ្ញាធរ​ជួយ​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​សកម្មភាព​ខុសច្បាប់​បិទ​ផ្លូវ​សាធារណៈ​ព្រឹក​មិញ​នេះ បាន​ធ្វើឱ្យ​សាធារណជន​មាន​ការខកចិត្ត ស្រងាកចិត្ត ដោយ​បាន​ប្រែក្លាយ​ពីស​មាន​ចិត្ត​អាណិតអាសូរ ឈឺឆ្អាល មក​ខឹងសម្បា អាក់អន់ស្រពន់ចិត្ត​ចំពោះ​ការធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​
​របស់​ពួកគាត់​ក្នុងការ​ធ្វើ​ដំណើរ​។ ទន្ទឹមនឹងនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​កំពុង​ខិតខំ​ជ្រោមជ្រែង​ជួយ​ដោះស្រាយ​កន្លងមក ក៏​មាន​ការលំបាក​ក្នុង​ការ​បន្ត​ដំណើរការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ទៀត​ផង​ដែរ ដោយសារ​បងប្អូន​មិន​ទទួលយក​សំណូមពរ​ពី​អាជ្ញាធរ​សោះឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការអំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការអត់ធ្មត់​ព្យាយាម​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​តាម​យន្តការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ស្រប​តាម​ខ្លឹមសារ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឬ​យន្តការ​ច្បាប់​នានា ចៀសវាង​ការធ្វើ​សកម្មភាព​ខុសច្បាប់​នានា ដូច​ករណី​បិទ​ផ្លូវ​សាធារណៈ​នៅថ្ងៃនេះ ហើយ​សូម​អំពាវនាវ​នៅពេល​ខាងមុខ​កុំឱ្យ​យក​
​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណាប់ខ្មាំង​ក្នុង​ការដោះស្រាយ​វិវាទ​របស់​ខ្លួន​បែរជា​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

​ក្នុងករណី​នៅតែ​មាន​ការបិទផ្លូវ​សា​ធា​រណៈ​សារ​ជា​ថ្មី​ទៀត ប្រសិនបើ​មាន​សំណូមពរ ឬ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​រង​ព្យសនកម្ម​ពី​សកម្មភាព​បិទ​ផ្លូវ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ពិចារណា​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.