ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​សម្ពោ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ (​ស្រុក​សាមគ្គី​មុនី​ជ័យ​) ខេត្ត​កំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​សម្ពោ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ (​ស្រុក​សាមគ្គី​មុនី​ជ័យ​) ខេត្ត​កំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ស្ពឺ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ (​ស្រុក​សាមគ្គី​មុនី​ជ័យ​) ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​, លោក លោកស្រី​អ្នកតំណាងរាស្ត្រ និង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ​ជាច្រើនរូប​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ​បាន​សម្ដែង​នូវ​ការចូលរួម​អបអរសាទ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ ជាមួយ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ពុទ្ធបរស័ទ​ជិត​ឆ្ងាយ ជាពិសេស​លោក​តា លោកយាយ និង​ប្រជាពលរដ្ឋ នៃ​ឃុំ​ក្រាំងចេក​ទាំងអស់ ដែល​ទទួលបាន​សមិទ្ធ​ផល​ថ្មីៗ​ជាច្រើន​បន្ថែម​ទៀត​ស្រប​តាម​សេចក្ដីត្រូវការ​របស់​ទី​វត្ត​អារាម​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ចុះ​ជួយ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​គៀរគរ​ការចូលរួម​ពី​សប្បុរសជន ដើម្បី​កសាង​សមិទ្ធផល​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ លោក​បាន​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​ជាមួយ​ស្រុក​ឧដុង្គ ដែល​ជា​ទឹកដី​ដំបូង​ដែល​ឯកឧត្តម​ចាប់ផ្តើម​ការងារ​មូលដ្ឋាន​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បន្ថែមថា មកទល់​ពេល​នេះ​យើង​បាន​ឃើញ​សមិទ្ធផល​នានា​ដែល​ធ្វើឲ្យ​លោក​មើលឃើញ​ការអភិវឌ្ឍ​របស់​ឃុំ​ក្រាំងចេក ហើយ​អ្វី​ទាំងអស់នេះ​ហើយ​ដែល​ជា​ចំណង​អនុស្សាវរីយ៍​ក្នុង​ស្រុក​ឧដុង្គ​។ លើស​ពី​នោះ​ថែម​ទៀត លោក​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ចំពោះ​មន្ត្រី​មន្ទី​ទេ​សរណ៍​ខេត្ត​រិះរក​វិធីសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ស្រប​តាម​បរិបទ​ផ្ទាល់​របស់​ខេត្ត​កំពង់ស្ពឺ​។​

​សូម​ជម្រាប​ដែរ​ថា ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ដែល​បាន​ដាក់​សម្ពោធ​នា​ព្រឹក​នេះ ត្រូវបាន​ចាប់ផ្ដើម​កសាង​ឡើង​តាំងពី​ចុង​ឆ្នាំ​២០១៨ ហើយ​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២២ និង​ប្រើប្រាស់​ថវិកា​ចំនួន​៣១៥,៧៦៧​ដុល្លារ ដែល​ជា​ការផ្តួចផ្ដើម​គំនិត​ដោយ​ព្រះគ្រូ​ចៅអធិកា លុយ សុផល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.