ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​តើ «​ដីកាចាប់ខ្លួន​» របស់ ICC មានន័យ​ដូចម្ដេច​ចំពោះ​លោក ពូ​ទីន​?

​តើ «​ដីកាចាប់ខ្លួន​» របស់ ICC មានន័យ​ដូចម្ដេច​ចំពោះ​លោក ពូ​ទីន​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឡាអេ​)៖ កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​មីនា​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ប្រកាស​ពី​ការចេញ​ដីកា​ចាប់ខ្លួន សម្រាប់​ប្រធានាធិបតី​រុស្ស៉ី លោក វ្ល៉ា​ឌីំ​មៀ ពូ​ទីន ជុំវិញ​ការចោទប្រកាន់ អំពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​ទីក្រុង​មូ​ស្គូ​បាន​បដិសេធ​ការចោទប្រកាន់​ដែល​ថា កងកម្លាំង​របស់​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ កំលុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។ ចំណែក​អ៊ុយ​ក្រែន​វិញ បាន​ចេញ​មុខ​បង្ហាញ​ការស្វាគមន៍ ចំពោះ សេចក្តីប្រកាស​របស់​តុលាការ ICC ដោយ​និយាយថា ដីកា​ចាប់ខ្លួន​លោក ពូ​ទីន គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ខណៈ​លោក​ប្រធានាធិបតី ចូ បៃ​ដិន ក៏​បាន​សាទរ​ដីកា​ចាប់ខ្លួន​លោក ពូ​ទីន ផងដែរ ដោយ​ចាត់ទុកថា​ជា​ការត្រឹមត្រូវ​។ បើ​តាម​ការអះអាង​របស់​ទីក្រុង​កៀវ កុមារ​អ៊ុយ​ក្រែន​ច្រើនជាង ១៦,០០០​នាក់ ត្រូវបាន​ចាប់​បញ្ចូន​ទៅ​រុស្ស៉ី គិត​ចាប់​តាំង​សង្គ្រាម​បាន​ផ្ទុះឡើង កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​មក​។ ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​គួរ​ដឹង​ជុំវិញ​ដីកាចាប់ខ្លួន​លោក ពូ​ទីន​៖

*​តើ​លោក ពូ​ទីន ត្រូវបាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​អ្វី​?
​យោង​តាម​តុលាការ ICC ដីកា​ចាប់ខ្លួន​លោក ពូ​ទីន គឺ​សម្រាប់​ការចោទប្រកាន់​អំពី​បទឧក្រិដ្ឋ​សង្គ្រាម ពាក់ព័ន្ធ​នឹង​ការចាប់​បញ្ចូន​កុមារ​ដោយ​ខុសច្បាប់ ចេញ​ពី​ទឹកដី​អ៊ុយ​ក្រែន​ដែល​ស្ថិត​ក្រោម ការត្រួតត្រា ទៅកាន់​ប្រទេស​រុស្ស៉ី គិត​ចាប់តាំងពី​សង្គ្រាម​ឈ្លានពាន​បានចាប់ផ្តើម​។ ក្រៅ​តែ​ពី​លោក ពូ​ទីន លោកស្រី វ៉ូ​វ៉ា បេឡា​វ៉ូ (Lvova-Belova) ដែល​ជា​ស្នងការ​រុស្ស៉ី​ទទួលបន្ទុក​សិទ្ធិ របស់ កុមារ​ក៏​រង​ការចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផងដែរ​។​

* តើ ICC គឺជា​អ្វី​?
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០២ ដោយ​លក្ខ​ខន្តិកៈ​ទីក្រុង​រ៉ូម ដើម្បី​កាត់ទោស​អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ឈ្លានពាន នៅពេល​ដែល​រដ្ឋ​ជា​សមាជិក​ណា​មួយ​មិន​មាន​ឆន្ទៈ ឬ​មិន​មាន​សមត្ថភាព​ធ្វើ​វា​ដោយ​ខ្លួនឯង​។ តុលារ​ការ​អន្តរជាតិ​មួយ​នេះ​មាន​មូលដ្ឋាន នៅក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ និង​មាន​សមាជិក​ចំនួន​១២៣ ហើយ​មាន​កញ្ចប់​ថវិកា​១៨០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣​។​

* តើ ICC មាន «​យុត្តាធិការ​» នៅ​អ៊ុយ​ក្រែន​ដែរឬទេ​?
​បើ​តាម​លក្ខ​ខន្តិកៈ​ទីក្រុង​រ៉ូម ដែល​មាន​រដ្ឋ​ជា​សមាជិក​ចំនួន​១២៣ ឬ​ស្មើនឹង​២​ភាគ​៣ នៃ​សហគមន៍​អន្តរជាតិ​ទាំងមូល តុលាការ ICC មាន​យុត្តាធិកា​រលើ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្តឡើង នៅលើ​ទឹកដី​នៃ​រដ្ឋ​ជា​សមាជិក ឬ​រដ្ឋ​ដែល​បាន​ទទួលយក ឬ​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​មួយ​នេះ​។ ក្នុងករណីនេះ អ៊ុយ​ក្រែន​បាន​ទទួលយក​យុត្តាធិការ ឬ​សិទ្ធិ​អំណាច​របស់ ICC ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។​

​ប្រធាន ICC លោក ពី​យ៉ូត ហាហ្វ​ម៉ាន​ស្គី (Piotr Hofmanski) បាន​និយាយថា រដ្ឋ​ជា​សមាជិក ICC ចំនួន​៤៣ បាន​គាំទ្រ​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មួយ​នេះ​នៅ​អ៊ុ​យក្រែន​។​

* ចុះ​បើ​ដូច្នេះ តើ​លោក ពូ​ទីន ឬ​មន្ត្រី​ជាន់ខ្ពស់​រុស្ស៉ី អាច​នឹង​ត្រូវ​ចាប់ខ្លួន​នាំ​ទៅកាន់ ICC ឬទេ​?
​វិមាន​ក្រឹម​ឡាំង​បាន​ចេញមុខ​ទាត់​ចោល​ដីកា​ខាងលើ ដោយ​ចាត់ទុក​វា​ជា​មោឃៈ​។ រុស្ស៉ី​មិនមែន​ជា​ភាគី​នៅ​ក្នុង​តុលាការ ICC នោះឡើយ ហេតុ​ដូច្នេះ​វា​ពុំ​ច្បាស់​នោះ​ទេ​ថា តើ​លោក​ប្រធានាធិបតី រុស្ស៉ី នឹង​មាន​ថ្ងៃ​ត្រូវ​គេ​ធ្វើ​បត្យាប័ន​ដែរ​ឬ​អត់ ឬ​មួយ​ក៏​ការធ្វើ​បត្យាប័ន​អាច​ប្រព្រឹត្ត​ទៅ ដោយ​របៀប​ណា​នោះ​។​

​បើ​តាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម បណ្ដា​ប្រទេស​ជា​សមាជិក ICC ទាំងអស់​មាន​កាតព្វកិច្ច​ចាប់​ខ្លួន​ប្រសិនបើ​លោក ពូ​ទីន មាន​វត្តមាន ឬ​ស្ថិត​នៅលើ​ទឹកដី​របស់​ពួកគេ ហើយ​បញ្ជូន​រូបលោក​ទៅកាន់ តុលាការ ICC​។ លោក ពី​យ៉ូត ហាហ្វ​ម៉ាន​ស្គី បាន​និយាយថា ការអនុវត្ត​ដីកាចាប់ខ្លួន​នឹង​អាស្រ័យទៅលើ​កិច្ចសហប្រតិបត្តិកា​ររ​បស់​អន្តរជាតិ​។ ប៉ុន្តែ និយាយ​តែ​មាត់​អត់​ប្រយោជន៍​នោះទេ ហើយ នៅត្រង់​នេះ​អ្វីដែល​គេ​ត្រូវ​ដឹង នោះ​គឺថា​តើ​លោក ពូ​ទីន ជា​នរណា​? ពោល​គឺ​ដូច​ពាក្យ​ដែល​គេ​និយាយ​លេងសើច «​មាត្រា​១​ចែងថា​៖ មេ​មិន​ដែល​ចេះ​ខុស ហើយ​បើ​មេ​ធ្វើ​ខុស ទៅ​បើក​មើល​មាត្រា​១ ឡើងវិញ​»​។ រឹតតែ​សំខាន់​ទៅ​ទៀត​នោះ ខណៈ​រុស្ស៉ី​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ គួបផ្សំ​នឹង​លោក ពូ​ទីន នៅតែ​បន្ត​កាន់​អំណាច​នៅ​ឡើយ ថា​តើ​ប្រទេស​ដែល ស្ថិតនៅក្រោម​កាតព្វកិច្ច​នេះ ហ៊ាន​ចាប់​ខ្លួន​លោក ពូ​ទីន ឬក៏​អត់​? ណា​មួយ​លោក ពូ​ទីន ខ្លួនឯង​ក៏​នឹង​មិន​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​ដែល​កំពុង​មាន​អរិភាព ជាមួយ​រុស្ស៉ី​នោះដែរ​។​

​តាមពិតទៅ ទាំង​សហរដ្ឋអាមេរិក រុស្ស៉ី និង​អ៊ុ​យក្រែន មិនមែន​ជា​សមាជិក​ផ្លូវការ​របស់ ICC នោះទេ ដោយ​ពួកគេ​បាន​ត្រឹម​ចុះហត្ថលេខា​លើ​លក្ខ​ខន្តិកៈ​ទីក្រុង​រ៉ូម ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ផ្ដល់​សច្ចាប័ន នោះទេ​។ រុស្ស៉ី​បាន​ចុះហត្ថលេខា​លើ​លក្ខខន្តិកៈ​ទីក្រុង​រ៉ូមក្នុង​ឆ្នាំ​២០០០ តែ​បាន​ដកខ្លួន​ចេញពី ICC តែ​ម្ដង​កាលពី​ឆ្នាំ​២០១៦​។ ចំណែកឯ សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​លក្ខ​ខន្តិ​កៈ ទីក្រុង​រ៉ូម នៅក្រោម​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក លោក បៀ​ល គ្លី​ន​តុ​ន (Bill Clinton) តែ​លោក​ក៏​មិន​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​សភា​ទាំង​២​របស់​សហរដ្ឋអាមេរិក​ផ្ដល​សច្ចាប័ន​នោះដែរ​។ លើសពីនេះទៅទៀត មកដល់​ជំនាន់​អតីត​ប្រធានាធិបតី​អាមេរិក លោក ច​ច ដាប់​ប៊ែល យូ​ប៊ូ​ស (George W Bush) លោក​ថែមទាំង​ធ្លាប់​បាន​ដឹកនាំ​យុទ្ធនាការ​លុប​ចោលការ​ចុះហត្ថលេខា របស់​សហរដ្ឋអាមេរិក ទៀតផង​។​
​ទាំង​លោក បៀ​ល គ្លី​ន​តុ​ន លោក ប៊ូ​ស រហូត​ដល់​ប្រធានាធិបតី​អាមេរិក​ស៊េរី​ក្រោយ​ដូចជា​លោក អូ​បា​ម៉ា លោក ត្រាំ រួមទាំង​លោក បៃ​ដិន ក៏​មិន​បាន​ផ្ដល់​សច្ចាប័ន​លើ​លក្ខ​ខន្តិកៈ​ទីក្រុង​រ៉ូម​នោះដែរ ហើយ​ហេតុផល​នោះ គឺ​ខ្លាចក្រែង​ទាហាន​អាមេរិក​ត្រូវបាន​គេ​នាំ​ខ្លួន​ឡើង​តុលាការ ICC ឬ​ត្រូវ​បាន​ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ នរណាៗ​ក៏​ដឹង​ដែរ​ថា​សហរដ្ឋអាមេរិក​បាន​ប្រឡូក​ក្នុង​វិស័យ សង្គ្រាម​យ៉ាង​ជោគជាំ ហើយ​ក្នុងនោះ​ទៀតសោត ការចោទប្រកាន់​ប្រឆាំង​នឹង​ទាហាន​អាមេរិក​ដូចជា​នៅ​អ៉ីរ៉ាក់ និង​អា​ហ្វ​ហ្កានី​ស្ថាន​ជាដើម​ក៏​ធ្លាប់​កើតមាន​ផងដែរ តែ​មិន​អាច​ធ្វើ​អ្វី​ចេញ នោះ​គឺ ដោយសារ​តែ​គេ​ត្រូវ​ស្គាល់​ថា​តើ​សហរដ្ឋអាមេរិក​ជានរ​ណា​? ក្នុងន័យនេះ​វា​បានបង្ហាញ​រួចទៅហើយ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដំឡើង​ស​សៃក និង​ដាក់​ទណ្ឌកម្ម​លើ មន្ត្រី​កំពូលៗ​របស់ ICC ដែល​ហ៊ាន​បើក​ការស៊ើបអង្កេត​ប្រឆាំង​នឹង​ទាហាន​អាមេរិក​។ តែ​យ៉ាងណាក៏ដោយ ការចេញ​ដីកា​ចាប់ខ្លួន​លោក ពូ​ទីន អាច​នឹង​ក្លាយ​ជា​ការ​រឹតត្បិត​មួយ​សម្រាប់​ការធ្វើដំណើរ ទៅ​ក្រៅប្រទេស​របស់​លោក ពូ​ទីន ក៏​ដូចជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ការទូត​ធ្វើឱ្យ​រុស្ស៉ី​ឯកោ និង​ធ្វើឱ្យ​ប៉ះពាល់​មុខមាត់​របស់​រុស្ស៉ី ជាពិសេស​គឺ​លោក ពូ​ទីន នៅលើ​ឆាក​អន្តរជាតិ​។​
​គួរបញ្ជាក់​ថា ក្រៅ​តែ​ពី​លោក ពូ​ទីន អតីត​ប្រធានាធិបតី​ស៊ូដង់ លោក អូ​ម៉ា អាល់ បា​សៀ (Omar al-Bashir) និង​អតីត​មេដឹកនាំ​លី​ប៊ី​លោក កា​ដា​ហ្វី គឺជា​ធ្លាប់ជា​មេដឹកនាំ​២​រូប​គត់​ដែល​ត្រូវបាន ICC ចោទប្រកាន់​ជា​ផ្លូវការ អំឡុង​កំពុងកាន់​អំណាច​។ តែ​ការចោទប្រកាន់​ប្រឆាំង​លោក កា​ដា​ហ្វី បាន​រលាយ​រលត់​ទៅ​ដោយ​ខ្លួនឯង ក្រោយ​លោក​ត្រូវបាន​គេ​សម្លាប់​នៅ​ក្នុង​បដិវត្តន៍​កាលពី​ឆ្នាំ ២០១១​។ រីឯ លោក អូ​ម៉ា អាល់ បា​សៀ ត្រូវបាន ICC ចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍​ក្នុង​តំបន់​ដា​ហ្វួរ (Darfur) តែ​លោក​នៅតែ​អាច​កាន់​អំណាច​បាន​ជាង​មួយ​ទសវត្សរ៍ រហូតដល់​មាន​រដ្ឋប្រហារ ទម្លាក់​រូប​លោក​ពី​អំណាច នៅ​ឆ្នាំ​២០១៩​។ លោក អាល់ បា​សៀ ត្រូវ​បាន​ការកាត់ទោស​នៅក្នុង​ប្រទេស​ស៊ូដង់ ពី​បទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន តែ​រូប​លោក​មិន​ត្រូវ​បញ្ជូន​ទៅកាន់ ឬ​បង្ហាញខ្លួន​នៅ ICC ឡើយ​៕

ប្រភព ៖ Freshnews

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.