ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​ប្រកាស​បញ្ចូល​យុវជន​ជា​សមាជិក​គណបក្ស​ប្រជាជន​ជាង ៣,០០០​នាក់ នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​, លោក ឃួ​ង ស្រេង សូម​ឱ្យ​សមាជិក​ម្នាក់ ក្លាយ​ជា​សន្លឹកឆ្នោត​១​សន្លឹក ជូន​គណបក្ស

​ប្រកាស​បញ្ចូល​យុវជន​ជា​សមាជិក​គណបក្ស​ប្រជាជន​ជាង ៣,០០០​នាក់ នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​, លោក ឃួ​ង ស្រេង សូម​ឱ្យ​សមាជិក​ម្នាក់ ក្លាយ​ជា​សន្លឹកឆ្នោត​១​សន្លឹក ជូន​គណបក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​អញ្ជើញ​សំណេះសំណាល និង​ប្រកាស​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង ៣០០០​នាក់ នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣​នេះ​។​

​នា​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង បាន​ស្នើសុំ​ឱ្យ​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា រួម​គ្នា​រក្សា​សុខ​សន្តិភាព ឱ្យ​បាន​គង់​វង់ និង​សូម​ឱ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ក្លាយ​ជា​សន្លឹកឆ្នោត​មួយ​សន្លឹក​នៅ​ថ្ងៃ​បោះឆ្នោត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ក្នុងការ​ប្រែក្លាយ​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​ខាងមុខ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា នេះ​ជា​ការយល់ឃើញ​ត្រូវ​របស់​បងប្អូន ដែល​បាន​សម្រេចចិត្ត ចូល​មក​រួម​ជីវភាព​ជា​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​យើង​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ជឿនលឿន ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ក្នុងឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ពី​ទុក្ខវេទនា​យ៉ាង​ខ្លាំង​បំផុត របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​របប ប៉ុល ពត ដោយ​ត្រូវ​បាន ប៉ុល ពត បង្អត់អាហារ ការ​កប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​អស់​រាប់​លាន​នាក់ និង​លើក​ឡើង​ពី​វីរៈភាព​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុងការ​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប ប៉ុល ពត​នេះ និង​បាន​កសាង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចម្រើន​រហូត​មកដល់​បច្ចុប្បន្ននេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សម្តេច​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការរំដោះ​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​ពី​ការរីក​រាលដាល​ពី​ជំងឺ​កូវី​ដ​១៩ ថែម​ទៀត​។ នេះ​ជា​មោទកភាព ដែល​យើង​មាន​មេដឹកនាំ​បក្ស និង​មេដឹកនាំ​ប្រទេស​មាន​គុណធម៌​ល្អ​បែបនេះ​។​

​លោក​ក៏​បាន​លើកឡើង​ពី​វិនាសកម្ម ដែល​ផ្តើម​ចេញពី​សង្គ្រាម និង​ពន្យល់​ប្អូនៗ​បាន​ឱ្យ​យល់​ពី​តម្លៃ​នៃ​សុខសន្តិភាព ពោល​គឺ​បើ​មិន​មាន​សន្តិភាព​ទេ កម្ពុជា​មិន​មាន​អ្វី​ទាំងអស់ កុំថាឡើយ​អភិវឌ្ឍ​សូម្បី​តែ​ការជួបជុំ​គ្នា​បែប​នេះ​ក៏​មិន​បាន​ផង​។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​រក្សា​សុខ​សន្តិភាព​នេះ​ឱ្យ​បាន​គង់​វង់ និង​សូម​ឱ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ក្លាយ​ជា​សន្លឹកឆ្នោត​មួយ​សន្លឹក នៅ​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខនេះ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក ធឹ​ម សំអាន សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ បានបញ្ជាក់​ថា សមាជិក​គណបក្ស​ថ្មី ដែល​ត្រូវបាន​ប្រកាស​ក្នុង​កម្មវិធី​ខាងលើ​មាន​ចំនួន ៣,៣៧៦​នាក់ ស្រី​១,៦៤៩​នាក់ (​សមាជិក​គណបក្ស​ថ្មី​ជា​យុវជន​ចំនួន ២,៤១១​នាក់ ដែល​ក្នុងនោះ​យុវជន​ជា​សិស្ស ចំនួន ៤៤៣​នាក់​) មកពី​៥​សង្កាត់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.