បាត់ដំបង ៖ ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខាន់ ម៉ាណេរ អនុប្រធានទី ១ ក្រុមការងារចុះជួយស្រុកបវេលខេត្តបាត់ដំបង និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន១១៣គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី ទឹកសុទ្ធ ស្កស និងអំបិល ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
បន្ទាប់មក ឯកឧត្តមប្រធានក៏បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងប្រសាសន៍ថ្លែងអំណរគុណរបស់សម្តេចទាំង២ចំពោះប្រជាពលរដ្ឋដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនិងជ្រើសរើសយកសុខសន្តិភាពនិងការអភិវឌ្ឍ ៕




