ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ក្រុមបាល់ទាត់ក្រសួងសាធារណការ ទទួលបានជយលាភីជើងឯក, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញគាំទ្រផ្ទាល់ និងរំភើបយ៉ាងខ្លាំង 

ក្រុមបាល់ទាត់ក្រសួងសាធារណការ ទទួលបានជយលាភីជើងឯក, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញគាំទ្រផ្ទាល់ និងរំភើបយ៉ាងខ្លាំង 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ ១ខែកន្លះ ទីបំផុតរក​ឃើញ​ហើយ​ក្រុមបាល់​ទាត់​ជ័យលាភីជើងឯកដណ្តើមពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន» ប្រចាំឆ្នាំ២០២៣ គឺបានទៅលើក្រុមបាល់ទាត់​យុវជន ស.ស.យ.ក ​ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការប្រកួតផ្តាច់ព្រាត់នៃពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន» ប្រចាំ​ឆ្នាំ២០២៣ គឺជាជំនួបរវាងក្រុមបាល់ទាត់យុវជនក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមបាល់ទាត់យុវជនក្រសួងសុខាភិបាល។

ការប្រកួតផ្តាច់ព្រាត់នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព​លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ការប្រកួតផ្តាច់ព្រាត់នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអញ្ជើញទៅ​លើក​ចិត្តដោយផ្ទាល់ដល់ក្រុមបាល់ទាត់យុវជន ស.ស.យ.ក របស់ក្រសួងផងដែរ។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផលក្រុមបាល់ទាល់យុវជន ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន យកឈ្នះលើក្រុមបាល់ទាត់យុវជន ស.ស.យ.ក. ក្រសួងសុខាភិបាល​ដោយលទ្ធផល ៤គ្រាប់ ទល់នឹង៣។

បន្ថែមពីលើការទទួលបានពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន»​ហើយនោះ ក្រុមបាល់ទាល់យុវជន ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន ក៏ទទួលបានពានរង្វាន់គ្រូបង្វឹក និងអ្នកចាំទីល្អជាងគេផងដែរ។

ជាមួយនឹងជ័យជម្នះនេះ គេឃើញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរត់ចូលទីលាន​អបអរសាទរជាមួយក្រុមបាល់ទាត់យុវជនរបស់ក្រសួង ដោយក្តីរំភើបយ៉ាងក្រៃលែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.