កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០៣នាក់(ជាជនជាតិវៀតណាម)
ខេត្តតាកែវ,ស្រុកគីរីវង់
លោកវរសេនីយ៍ ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ ហៀប ស្រីម អធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំកម្លាំងចេញល្បាតដល់ចំណុចកែងជុំមិត្ត ជាចំណុចក្តៅកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០៣នាក់(ជាជនជាតិវៀតណាម)ដើម្បីធ្វើការសាកសួរក្នុងនោះរួមមាន ÷
១/-ឈ្មោះ ង្វៀង វ៉ាងហ្វុក ភេទ ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស៊ិនតូ ឃុំស៊ុងហ៊រ ស្រុកទិនបៀង ខេត្តអាងយ៉ាង។
២/-ឈ្មោះ ង្វៀង យីលិន ភេទប្រុស អាយុ៥៤ឆ្នាំទីលំនៅភូមិធើមជិនប៊ិន ឃុំធីយាំង ស្រុកទិនបៀង ខេត្តអាងយ៉ាង។
៣/-ឈ្មោះ ង្វៀង យាំងវី ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិធើមជិនប៊ិន ឃុំធីយាំង ស្រុកទិនបៀង ខេត្តអាងយ៉ាង ក្នុងនោះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន ៖ ឧប្បករសំរាប់ប្រើប្រាស់មួយចំនួន, សំបកខ្ចប់ថ្នាំញៀនចំនួនបីដែលជនសង្ស័យបំផ្លាញថ្នាំចោលជាមួយទឹកអស់,ទូរស័ព្ទដៃចំនួន២គ្រឿង,ប៉ាស្ព័រមួយសន្លឹក,អត្តសញ្ញាណប័ណ្ណបីសន្លឹក,ម៉ូតូមួយគ្រឿងម៉ាកវេវពណ៌ខៀវ ។សូមបញ្ជាក់ថា មុខសញ្ញា០៣នាក់ខាងលើនេៈជាមុខសញ្ញាដែលកម្លាំងយើងតាមមកជាយូរមកហើយ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។លុះដល់វេលាម៉ោង១៥នឹង៤៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្រោយពីបានទទួលព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរង និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាក យូ នាយប៉ុស្តិ៍ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបទីតាំង ជល់មាន់មួយកន្លែង នៅចំណុចភូមិចាស់ ដែលស្ថិតនៅក្នុងភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងពេលចុះបង្រ្កាបនោះសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដូចមានឈ្មោះខាងក្រោម ៖
១.ឈ្មោះ សែម មឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ
២.ឈ្មោះ សួន រ៉ាត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ
៣.ឈ្មោះ ប្រាក់ ដា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ
៤.ឈ្មោះ ជិន ឆើត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ថ្ងាន់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នុងពេលចុះបង្រ្កាបសមត្ថកិច្ចយើងបានដកហូតសម្ភារ:រួមមាន ៖ ម៉ូតូចំនួន ០២គ្រឿង និងសម្ភារៈផ្សេងៗទៀត បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។ ទៀវ ដារិន

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០៣នាក់(ជាជនជាតិវៀតណាម) ខេត្តតាកែវ,ស្រុកគីរីវង់
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


