ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន កោតសរសើរវីរភាពកងទ័ពជើងទឹក ក្នុងកិច្ចការពារកោះ-ឆ្នេរ ដែនសមុទ្រខ្មែរ

នាយឧត្តមសេនីយ៍ វង្ស ពិសេន កោតសរសើរវីរភាពកងទ័ពជើងទឹក ក្នុងកិច្ចការពារកោះ-ឆ្នេរ ដែនសមុទ្រខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកងទ័ពជើងទឹក ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។

ពិធីសំណេះសំណាលបានធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹក (រាម) ស្ថិតក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងបណ្តានាយកស្ថាប័ន មេបញ្ជាការ មេបញ្ជាការរងការពារកោះ-ឆ្នេរ មូលដ្ឋានសមុទ្រ នាយកវិទ្យាស្ថានហ្វឹកហ្វឺនកងទ័ពជើងទឹក និងអង្គភាពប្រឆាំងទេវកម្ម។

នៅក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ប្រធានសមាគមកាកបាទក្រហមកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានកោតសរសើរចំពោះវីរភាពរបស់កងទ័ពជើងទឹកនៅក្នុងកិច្ចការពារបូរណភាពទឹកដី ការពារកោះ ឆ្នេរ ប្រកបដោយទឹកចិត្តក្លាហាន មោះមុត និងការលះបង់ខ្ពស់។

ពាក់ព័ន្ធដល់សភាពការណ៍ជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នាំកម្ពុជាឆ្លងផុតពីជ្រោះមរណ: ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សា និងជោគជ័យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឱ្យកិត្យានុភាពកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្នុងភារកិច្ចចំពោះមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់កងកម្លាំងកងទ័ពជើងទឹកគ្រប់ផ្នែក បន្តបំពេញភារកិច្ចដោយការទទួលខុសត្រូវ ក្នុងនោះយកចិត្តទុកដាក់ការគ្រប់គ្រងកម្លាំង ការថែទាំជួសជុលគ្រឿងបំពាក់ ការហ្វឹកហ្វឺន រៀនសូត្រ ពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈ មធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ផ្សេងៗ។

ជាមួយនឹងដំណើរចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៍បាននាំយកថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅឧបត្ថម្ភដល់កងកម្លាំងកងទ័ពជើងទឹកឈរជើងការពារកោះ- ឆ្នេរផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.