ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​ប្រកាស​បញ្ចូល​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥៧៩​នាក់ នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

​ប្រកាស​បញ្ចូល​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥៧៩​នាក់ នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​វត្ត​គរ បាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​សមាជិក សមាជិកា​គណបក្ស​សរុប​៥៧៩​នាក់ ស្រី​២៩២​នាក់ ក្នុងនោះ​សមាជិក​បក្ស​ជា​យុវជន​មួយចំនួន​៣៩៩​នាក់ ស្រី​២០៦​នាក់ ក្រោម​អធិបតីភាព​លោក ឡេង ប៉េងឡុង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​សង្កាត់​វត្ត​គរ និង​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​លោក សុខ ឈឿក ប្រធាន​គណៈកម្មាធិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា សង្កាត់​វត្ត​គរ បាន​ធ្វើ​មតិ​ស្វាគមន៍ និង​របាយការណ៍ ពី​វឌ្ឍន៍ភាព​រីកចម្រើនរ​បស់​មូលដ្ឋាន​សង្កាត់ និង​អា​រម្ម​ណ៌​ពោរពេញ​ដោយ​មោទនភាព​រីករាយ​របស់​ស​មាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​បញ្ចូល​ថ្មី​ទាំងអស់​។​

​កញ្ញា រ៉ើយ សារិទ្ធ តំណាង​ឲ្យ​សមាជិក សមាជិកា ទើប​បញ្ចូល​ថ្មី បាន​ប្តេជ្ញាចិត្ត​ថា មិន​ចូលរួម​ក្រុម​ទណ្ឌិត​ក្បត់ជាតិ​ជាដាច់ខាត ប្រឆាំង​ដាច់ខាត​រាល់​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​របស់​ក្រុម​អគតិ​ជ្រុលនិយម​ក្បត់ជាតិ និង​បាន​ប្តេជ្ញា​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុងឱកាស​នោះ លោក ឡេង ប៉េងឡុង បាន​នាំនូវ​សួរសុខទុក្ខ​ពី​ប្រមុខ​គណបក្ស​គ្រប់​ថ្នាក់ និង​កោត​ស​សើរ​ដល់​កិច្ចខិតខំ​របស់​ក្រុម​ការងារ​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​នៃ​សង្កាត់​វត្ត​គរ​ដែល​បានរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​និង​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ កសាង​មូលដ្ឋាន​បន្ត​រីកចម្រើន​។​

​លោក ឡេង ប៉េងឡុង បាន​ថ្លែង​បន្ត​ដោយ​ស្វាគមន៍​ដល់​សមាជិក សមាជិកា​ទើប​បញ្ចូល​ថ្មី​ទាំងអស់ ដោយ​ចាត់ទុកថា ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​ប្រកាន់ខ្ជាប់​នៅ​គោលនយោបាយ​សេរី​ពហុបក្ស ប្រជាធិបតេយ្យ​ក្នុង​ដំណើរ​រួមគ្នា​កសាង​មាតុភូមិ​ដែល​មាន​ការរីកចម្រើន ឆ្ពោះ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​
​ក្នុង​ពិធី​នោះ លោក ឡេង ប៉េងឡុង បាន​ប្រគល់​នូវ​អំណោយ​កំដ​ដៃ សេចក្តីសម្រេច​ស្តីពី​ការបញ្ចូល និង​ប័ណ្ណសមាជិក​ជូន​សមាជិក សមាជិកា​ទាំងអស់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.